Connect with us

ព័ត៌មានជាតិ

អាជីវករក្នុងផ្សាររអ៊ូរឿងលក់មិនដាច់ ព្រោះតែ​បណ្តោយឲ្យលក់តាមចិញ្ចើមផ្លូវ

បានផុស

នៅ

អាជីវករលក់ដូរក្នុងផ្សារបន្លែច្បារអំពៅបាននាំគ្នារអ៊ូរទាំព្រោះតែលក់មិនដាច់។ បងប្អូនអាជីវករផ្សារដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពីមុនមកពួកគាត់លក់បន្លែដាច់ខ្លាំងណាស់ដោយសារម៉ូយចូលមកទិញដល់ក្នុងផ្សារប៉ុន្តែថ្មីៗនេះដោយសារតែមានអ្នកយកបន្លែមកពីផ្សារដើមគរមកជួលផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៣៦៩ ដាក់លក់លើចិញ្ចើមផ្លូវធ្វើឲ្យបាត់ម៉ូយចូលទិញក្នុងផ្សារអស់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្អូនអាជីវករបានបន្តថា បើសិនជាគ្មានម៉ូយមកចូលទិញក្នុងផ្សារគឺពួគគាត់ និងនាំគ្នាចេញទៅលក់នៅតាមចិញ្ចើមផ្លូវដូចអ្នកផ្សារដើមគរដែរហើយព្រោះបើមិនដូច្នោះទេគឺពួកគាត់គ្មានលុយសម្រាប់បង់ថ្លៃតូបឡើយ។

លោក យិន វិធី ចៅសង្កាត់ច្បារអំពៅទី២បានឱ្យដឹងថា រាល់ព្រឹកអាជ្ញាធររតែងចុះណែនាំមិនឲ្យលក់លើចិញ្ចើមផ្លូវមុខវត្តពោធិ៍ព្រះបាតហៅវត្តច្បារអំពៅមិនដែលខកខានឡើយប៉ុន្តែក្នុងនោះនៅមុខផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ ៣៦៩ស្ថិតក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺពួកគាត់នៅបន្តលក់លើផ្លូវដោយគ្មានខ្លាចញញើតអាជ្ញាធរបន្តិចឡើយ។

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម