ព័ត៌មានជាតិ
សាលារៀនដែលប្រើជាមណ្ឌលចត្តាឡីស័កបានប្រគល់ឲ្យសាលាបើកដំណើរការចូលរៀនឡើងវិញជាបណ្តើរៗហើយ
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា សាលារៀនដែលជាមណ្ឌលចត្តាឡីស័កត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូដើម្បីបើកដំណើរការសិក្សាឡើងវិញ។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបកិច្ចការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌលចត្តាឡីស័កក្នុងខេត្ត កាលពីថ្ងៃទី២១ ខែមករា លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលស្រុកទាំង ៣ ជាប់ព្រំដែនរួមមាន ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពិនិត្យទីតាំងសាលារៀនដែលជាមណ្ឌលចត្តាឡីស័ក ហើយត្រូវយកទីតាំងមណ្ឌលចត្តាឡីស័កណាមួយច្របាច់បញ្ចូលគ្នា និងត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបើកដំណើរការសិក្សាឡើងវិញ។

ខេត្តបាត់ដំបងមានមណ្ឌលចត្តឡីស័កក្រុង ស្រុកមួយចំនួនបានធ្វើការលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងបានបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនវិញហើយរួមមាន មណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង( វិទ្យាល័យព្រះមុន្នីវង្ស) មណ្ឌលចត្តាឡីស័កស្រុកថ្មគោល (វិទ្យាល័យជ្រៃ) និងមណ្ឌលចត្តាឡីស័កស្រុកសង្កែ(វិទ្យាល័យអន្លង់វិ)។
លោកបណ្ឌិតសភា ចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងកាលពីពេលថ្មីៗនេះថាមានសាលារៀនប្រមាណ៦៧សាលាហើយត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កពិសេសសាលារៀននៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងដោយសារពលករខ្មែរមកពីថៃមានចំនួនកាន់តែច្រើនឡើងៗ។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កសរុបប្រមាណ ៣០៧៩នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ១៧១០នាក់ បញ្ជូនទៅបណ្តាខេត្តផ្សេងៗ ៣១៩នាក់ នៅសល់ក្នុងមណ្ឌលចត្តាឡីស័ក ១០៥០នាក់ ហើយករណីកើតថ្មីចំពោះពលករមានផ្ទុកជំងឺកូវិដ ១៩ សរុប ១៧នាក់ ជាសះស្បើយចំនួន ៧ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត ចំនួន ១០ នាក់ផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


