ព័ត៌មានជាតិ
ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព បង្ហាញពីការពិតនៃទង្វើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា
កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅលើទឹកដីខេត្តសៀមរាប បានបើកបង្ហាញជាផ្លូវការនូវស្នាដៃកូនខ្មែរ ក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព” ដើម្បីបង្ហាញពីការពិត ការឈឺចាប់នៃសង្គ្រាម ដែលយោធាថៃបានឈ្លានពានមកលើទឹកដីកម្ពុជា។

ការគូរគំនូរមួយផ្ទាំងនេះ បានរៀបចំនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ដោយមានលោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឱ្យវិចិត្រករ សិល្បករ សិស្ស និស្សិត អាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមានវិចិត្រករជាង ៧០នាក់ មកពីខេត្តផ្សេងៗគ្នា បានសហការរៀបចំ ដើម្បីបង្កើតស្នាដៃសិល្បៈនេះឡើង ក្នុងទំហំ ៥ម៉ែត្រ គុណនឹង៣០ម៉ែត្ររួមគ្នា រយៈពេល ៥ថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ។
សិល្បៈគំនូរនេះ បានបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ ស្នាមរបួស ទុក្ខវេទនា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា មានដូចជា ស្ត្រីខ្មែរលត់ជង្គង់ ឱបរូបថតពលទាហានជាស្វាមី ដែលបានពលីជីវិតដោយការវាយប្រហារយ៉ាងយ៉ង់ខ្នងរបស់ថៃ។ ទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធរបស់ប្តីដែលបានពលី សិស្សានុសិស្សកំពុងរត់ មិនមែនរត់ប្រឡែងគ្នាទេ តែពួកគេរត់គេចពីគ្រាប់ ផ្លោងរបស់យោធាថៃ កុមារីម្នាក់លើកដៃសំពះសួររកឪពុក កែវភ្នែករន្ធត់ពេញដោយការទុក្ខព្រួយ ដែលកុមារកម្ពុជាមិនគួរជួបប្រទះទេ នៅក្នុងសម័យទំនើបនេះ។

ផ្ទាំងគំនូរទាំងអស់ ដែលជាស្នាដៃរបស់កូនខ្មែរ បានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជា ដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់ នៅពីក្រោយគំនូរបានបង្ហាញឱ្យពិភពលោក ទាមទារនូវសន្តិភាព។ ជាមួយការទស្សនាផ្ទាំគំនូរនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ក៏អាចដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខន្ធទាហានដែលបានពលីជីវិត នៅក្នុងសមរភូមិផងដែរ។
ក្នុងឱកាសនោះ លោក ង៉ូវ សេង កាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះលោក តាន់ គឹមស៊ួរ តំណាងប្រធានគម្រោង វិចិត្រករ សិល្បករ សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ហាញអំពីភាពឈឺចាប់របស់ប្រជាជនខ្មែរនៅទូទាំងប្រទេសដែលត្រូវបានឈ្លានពានពីសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ជាពិសេស តាមរយៈការរៀបចំកម្មវិធីនេះឡើង នឹងបានជ្រួតជ្រាបដល់ ស្រទាប់យុវជនបានដឹងកាន់តែស៊ីជម្រៅអំពីអំពើពុតត្បុតរបស់ ចោរឈ្លានពានទឹកដី។

លោកបានឱ្យដឹងថា មកដល់ពេលនេះ មានជនភៀសសឹកមកពីបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បាននិងកំពុងស្នាក់ នៅក្នុងមណ្ឌលសុវត្ថិភាពមានចំនួនជាង ១៥ម៉ឺននាក់។ ទន្ទឹមនឹងការមកស្នាក់នៅតាមមណ្ឌល សុវត្ថិភាពក្នុងខេត្តសៀមរាបអាជ្ញាធរខេត្តបានយកចិត្តទុកទំនុកបំរ៉ុងចែកជូននូវសម្ភារៈបរិក្ខារផ្សេងៗ និងគ្រឿងបរិភោគ ដែលទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីឱ្យពួកគាត់អាចដោះស្រាយ នូវការលំបាកផ្សេងៗ ក្នុងអំឡុងពេលនៃការស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។ ទាំងនេះ គឺជាគិតគូរខ្ពស់បំផុតពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះវីរកងទ័ពជួរមុខ និងជនភៀសសឹក៕



ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


