ព័ត៌មានជាតិ
អ្នករត់ម៉ូតូជាង៧០នាក់ ទទួលបានមួកសុវត្ថិភាព និងយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍
ក្រុមអ្នករត់ម៉ូតូជាង៧០នាក់ នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទទួលបានមួកសុវត្ថិភាពយកទៅប្រើប្រាស់ ព្រមទាំងយល់ដឹងបន្ថែមទៀតពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ថា គោលបំណងនៃការចែកមួកសុវត្ថិភាពនេះ ដើម្បីញ្ញាក់ស្មារតីបន្ថែមដល់ពលរដ្ឋដែលជាអ្នករត់ម៉ូតូអំពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្នែកក្បាល ករណីជួបគ្រោះថ្នាក់ជាយថាហេតុណាមួយពេលធ្វើដំណើរ ពិសេសពួកគាត់ទទួលជ្រាបពីច្បាប់ផងដែរតាមរយៈការផ្សព្វផ្សាយអប់រំ។

លោក ហាក់ ឡេង បានបន្តថា ក្រៅពីផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក្រុមការងារក៏ផ្សព្វផ្សាយពីការផ្តល់អាហារូបករណ៍សម្តេចតេជោ ជូនសិស្សនិស្សិតក្រីក្រនៅទូទាំងប្រទេស ប្រសិនបើពួកគាត់ចាប់អារម្មណ៍សម្រាប់កូនចៅៗ អ្វីដែលសារសំខាន់មួយទៀតរបស់លោក ហាក់ ឡេង លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិមាតុភូមិបន្ត ចៀសវាងជឿការញុះញុះងរបស់ក្រុមក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សដែលតែងតែចង់បំផ្លាញសន្តិភាពសព្វថ្ងៃតាមឧបាយកលគ្រប់បែបយ៉ាងណា។

បើតាមលោកប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) គឺមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាលំបាកនានាជូនប្រជាពលរដ្ឋជំនួសមកវិញនូវការលើកកម្ពស់ជីវភាពក្នុងជីវភាពគ្រួសារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


