Connect with us

ព័ត៌មានជាតិ

​សមាគមអភិរក្សដំរីអៃរាវត្តាជោគជ័យក្នុងការបង្កាត់ពូជដំរី

បានផុស

នៅ

សមាគមអៃរាវត្តាអភិរក្ស​ និងបង្កាត់ពូជសត្វដំរីនៅខេត្តរតនគិរីមកដល់ពេលនេះទទួលបានជោគជ័យ​ជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់។

សមាគមអៃរាវត្តាអភិរក្ស និងបង្កាត់ពូជនោះមានទីតាំងស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្ដរតនគិរី បច្ចុប្បន្នមានសត្វដំរីចំនួន៤ក្បាល ១-ឈ្មោះ ខាំ សែន ឈ្មូល អាយុ៥២ឆ្នាំ ២-ឈ្មោះ បុក វ៉ាឈ្មូល អាយុ៥០ឆ្នាំ ៣-ឈ្មោះ អុី កែវ ញី អាយុ៤០ឆ្នាំ និង៤-ឈ្មោះ ណូអ៊ែល ញី អាយុ១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អ្នកស្រី ខៃ ចិន្ដា ប្រធានសមាគមអៃរាវត្តា អភិរក្សនិងបង្កាត់ពូជសត្វដំរី បានឲ្យដឹងថា សមាគមរបស់អ្នកស្រីបានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០១៥ គោលបំណងគឺចង់ស្ដារ និងអភិរក្សពូជសត្វដំរីនៅភូមិភាគឦសានក្នុងខេត្ដរតនគិរីឲ្យនៅគង់វង្ស។
    
អ្នកស្រីបានបន្ដថា ដោយសាមានចិត្ដស្រឡាញ់សត្វដំរី គាត់បានលះបង់ពេលវេលា និងទ្រព្យធនដែលមានបន្ដិចបន្ទួចរួមជាមួយខាងក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ទិញសត្វដំរីបានជាបន្ដបន្ទាប់ចំនួន៣ក្បាល យកមកចិញ្ចឹមដើម្បីបង្កាត់ពូជន៍ ហើយនៅឆ្នាំ២០២២យើងបង្កាត់បានកូនដំរីញី១ក្បាលទៀតឈ្មោះណូអែលសរុប៤ក្បាល។


អ្នកស្រី ខៃ ចិន្ដា បានបញ្ជាក់ថា ក្រោយពីទទួលបានជោគជ័យនៃការបង្កាត់ពូជសត្វដំរី ក៏មានក្រសួងកសិកម្ម ក្រសួងអប់រំ និងក្រសួងកិច្ចការនារីចូលរួមផងដែរ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ សមាជិករបស់សមាគមអភិរក្សដំរី អៃរាវតានៅភ្នំពេញេរួម និងក្មួយៗពិការភាពបានមកជួបជុំគ្នានៅទីតាំងបង្កាត់ពូជន៍ដំរី ធ្វើការផ្ដល់កម្លាំងចិត្ត ហើយសមាគមក៏បានចែករំលែកថវិការចំនួន៥លានរៀល ដល់ប្រជាសហគមទឹកធ្លាក់កាទៀងដើម្បីយកទៅប្រើប្រាស់ចុះល្បាតព្រៃ និងអភិវឌ្ឍភូមិដ្ឋានពួកគាត់ឲ្យកាន់តែល្អថែមទៀត។
   
ក្រៅពីនេះប្រជាពលរដ្ឋនៅភូមិកាទៀងចំនួន ២២៦ គ្រួសាររួម និងហ្មដំរី ក៏ទទួលបានថវិកាមួយចំនួនរួម និងសាប៊ូដុះខ្លួនពីកញ្ញាដួងហ្សូរីដា ដែលជាតារាសំដែង និងជាទូត សុច្ឆន្ទៈរបស់សមាគមអៃរាវត្តា។


លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីដែលបានចូលរួមជួបជុំនៅទីនោះ បានស្ងើចសសើរអ្នកស្រីខៃចិន្ដាដែលបានបង្កើតសមាគមអៃរាវត្តានេះដើម្បីអភិរក្សនិងបង្កាត់ពូជសត្វដំរីនៅខេត្ដរតនគិរី។
   
លោកបានបំផុសដល់ប្រជាសហគមន៍ និងសប្បុរសជននានាឲ្យចូលរួមស្រឡាញ់ការពារសត្វដំរី និងជួយផ្ដល់ជាថវិកាតាមសទ្ធាដើម្បីឲ្យសមាគមនេះដំណើរការទៅមុខ និងទទួលបានដោយជោគជ័យបន្ថែមទៀត៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម