ព័ត៌មានជាតិ
ផ្លូវបេតុងជាង ២ គីឡូម៉ែត្រភ្ជាប់ផ្លូវប្របមាត់សមុទ្រនៅភូមិអង្កោល សម្ពោធដាក់ឲ្យប្រើប្រាស់
ផ្លូវបេតុងភ្ជាប់គ្នាជាមួយផ្លូវប្របមាត់សមុទ្រមួយខ្សែដែលមានប្រវែង ២,០៥០ម៉ែត្រ និងមានទទឹង ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ផ្លូវបេតុងដែលទើបស្ថាននារួចរាល់សម្ពោធដាក់ឲ្យប្រើប្រាស់នេះ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់រវាងផ្លូវប្របមាត់សមុទ្រដែលកំពុងស្ថាបនាក្រោមឥណទាន (ADB) ផ្លូវជាតិលេខ ១៣-៣២ ដែលមានប្រវែងជាង ១១ គីឡូម៉ែត្រ ជាមួយផ្លូវបេតុងក្នុងទិសដៅរុញទៅតំបន់ឆ្នេរអង្កោលឱ្យកាន់តែរីកចម្រើនថែមមួយកំរិតបន្ថែមទៀត។
លោក ងិន ងិនដា អភិបាលខេត្តស្តីទីបានថ្លែងថា ខេត្តកែបពីដើមឡើយជាទីតាំងចុងកាត់មាត់ញក ខ្វះខាតរាប់តាំងពីផ្លូវធ្វើដំណើរចេញចូល ហើយជីវភាពពលរដ្ឋក៏ខ្សត់ខ្សោយណាស់ដែរ តែបច្ចប្បន្នបានប្រែប្រួលគ្រប់យ៉ាងប្រែពីអត់ផ្លូវទៅមានផ្លូវ ពីផ្លូវគ្រួសក្រហមមកជាផ្លូវបេតុង ផ្លូវកៅស៊ូខ្វាត់ខ្វែង ដែលភ្ជាប់គ្នាប្រៀបដូចសរសៃឈាមជាហេតុធ្វើឲ្យចរន្តសេដ្ឋកិច្ចមានការរីកចម្រើន ហើយជីវភាពធូធារ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ខេត្តកែបទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច បង្កភាពងាយស្រួលដល់ការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម។

ខេត្តកែបជាខេត្តដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពជាទិសដៅទេសចរណ៍កំរិតខ្ពស់ ក្នុងចំណោមខេត្ត ២ នៅទូទាំងកម្ពុជា ដូចនេះហើយជាបន្តបន្ទាប់រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិការមករៀបចំខេត្តនេះ ដោយក្នុងអាណត្តិកន្លងទៅ ខេត្តបានសម្រេចនូវសមិទ្ធផលជាច្រើន។
ក្នុងនោះផ្លូវមួយខ្សែដែលបានសម្ពោធដាក់អោយប្រើប្រាស់នេះ ក៏ស្ថិតក្នុងចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍តំបន់អង្កោលនេះដែរ។
បើតាមលោក ចម ប្រសិទ្ធ អ្វីដែលកំពុងជំរុញបន្ថែមនោះគឺទឹកស្អាត។ យ៉ាងយូរត្រឹមឆ្នាំ២០២៤ តំបន់អង្កោលត្រូវតែមានទឹកស្អាតចូលមកដល់ដើម្បីពន្លឿនការអភិវឌ្ឍន៍ ស្របតាមសក្តានុពលដែលតំបន់នេះមាន។
គួរបញ្ជាក់ថា អង្កោល ស្ថិតក្នុងប៉ួលទាំង ៤ នៃខេត្តកែបសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយក្នុងនោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ កំពុងអនុវត្តន៍សាងសង់ផ្លូវបតុងមួយខ្សែដែលភ្ជាប់ពីឆ្នេរកែបមកឆ្នេរអង្កោល។
តាមរយៈផ្លូវបេតុងដែលទើបសម្ពោធ តភ្ជាប់ជាមួយផ្លូវជាតិលេខ១៣-៣២ រួចឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងផ្លូវជាតិលេខ៣៣ ដែលកំពុងពង្រីកបន្ថែម គេជឿថាក្រោយពីការស្ថាបនារួចរាល់បានសម្រេច នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូធាររីកចម្រើនមួយកំរិតបន្ថែមទៀត៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


