សន្តិសុខសង្គម
ចុះងូតទឹកទន្លេជាន់បបែលចាក់របួសបង្ហោះហ្វេសប៊ុក ថាក្រពើខាំ
បុរសម្នាក់ចុះទៅងូតទឹកទន្លេបានជាន់បបែលមួយក្បាលដែលអ្នកនេសាទនេសាទបានចងទុកបណ្ដាលឲ្យបបែលនោះយកកន្ទុយចាក់រងរបួស តែបុរសម្នាក់ផ្សេងទៀតបានយកហេតុការណ៍នេះទៅបង្ហោះហ្វេសប៊ុក (Facebook) ថាមានក្រពើខាំប្អូនប្រុសម្នាក់នៅអន្លុងឈើទាលព្រះរំកិល។

ករណីដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនេះ ដោយសារបុរសម្នាក់ឈ្មោះ ឡន ថងសៃ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានក្រពើខាំមនុស្សទៅវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០៧ ខែកក្ដដាឆ្នាំ២០២៣ នៅភូមិព្រះរំកិលឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
ក្រោយបង្ហោះព័ត៌មាននេះអាជ្ញាធរមានសមត្ថកិច្ចស្រុកបុរីអូរស្វាយសែនជ័យបានធ្វើការស្រាវជ្រាវហើយរកឃើញថា អ្នករងរបួសនោះឈ្មោះ វណ្ណ សារ៉ាន់ រស់នៅភូមិអន្លុងឈើទាល ពេលចុះទៅងូតទឹកជាន់ទៅលើបបែលមួយក្បាល មានទម្ងន់ប្រមាណជាង១០គីឡូក្រាម ដែលគេធ្វើនេសាទបានយកមកចងទុកនៅកំពុងទឹកក៏បានមុតជើង។

ដោយឡែកឈ្មោះឡនថងសៃបានយកព័ត៌មាននេះមកបង្ហោះបង្កើតរឿងធ្វើឱ្យប៉ះពាល់ដល់ភាពអសន្តិសុខនៅក្នុងសង្គមទៅវិញ។
លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្រោយទទួលបានដំណឹងនេះភ្លាមលោកបាន បញ្ជាឱ្យលោកមេឃុំទៅសួរនាំបន្ថែម ហើយឈ្មោះ ឡន ថងសៃ បានដោះស្រាយរឿងនេះថា ខ្លួនពិតជាម្ចាស់គណនីហ្វេសប៊ុក និងបានយករឿងនេះមកប្រឌិតថា មានក្រពើខាំប្អូនប្រុសម្នាក់នៅអន្លុងឈើទាល ក្នុងគោលបំណងបន្លាចក្មេងកុំឱ្យចុះលេងទឹក។
លោកអភិបាលស្រុកបន្តថា៖ នេះជាព័ត៌មានបំពុលសង្គមទៅវិញទេ ករណីបែបនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងដែលលេងហ្វែសស្បុក មុនបង្ហោះឡើងព័ត៌មានរឿងអ្វីមួយ ត្រូវគិតផលប៉ះពាល់សង្គមជាតិយើង ជាពិសេសរឿងក្រពើខាំមនុស្សនេះបង្កផលប៉ះពាល់ទៅលើតំបន់ទេសចរណ៍ ដែលប្រជាពលរដ្ឋយើងកំពុងអាស្រ័យផលដោយប្រយោលនេះ ធ្វើឱ្យភ្ញៀវទេសចរ ខ្លាចលែងហ៊ានមកជិះទូកលេង ហើយយើងនិងបាត់បង់ប្រាក់ចំណូលរបស់ខ្លួនតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា៖រឿងរ៉ាវនេះប្រជាពលរដ្ឋរងចាំមើលសមត្ថកិច្ចតើមានវិធានការបែបណា បន្ទាប់ពីពួកគាត់បានសំណូមពរឱ្យកោះហៅបុគ្គលឈ្មោះឡនថងសៃ រូបនេះ ដែលរស់នៅភូមិអន្លុងស្វាយឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យមកអប់រំ ដើម្បីឱ្យមានការយល់ដឹង ថ្ងៃខាងមុខកុំឱ្យធ្វើផ្តេសផ្ទាស់បែបនេះ៕


អត្ថបទ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


