Connect with us

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នឹងរៀបចំកម្មវិធីរត់ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត»

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នឹងរៀបចំកម្មវិធីរត់ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» ដើម្បីជាសារមួយរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានឲ្យដឹងថា កម្មវិធីរត់ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី ២០​ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង០០ នាទីព្រឹក នៅបរិវេណសួនច្បារ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង)។

សេចក្ដីជូនដំណឹង បានឲ្យដឹងបន្តថា ការទទួលពាក្យចុះឈ្មោះចូលរួមកម្មវិធីនេះ គឺចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តព្រៃវែង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

លោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានបញ្ជាក់បន្ថែមថា ការរៀបចំកម្មវិធីរត់ម៉ារ៉ាតង់នេះ​ ក្នុងគោលបំណង​ផ្តល់ជាសារមួយដើម្បីរំលឹកជូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង ​តំណាង​រាស្ត្រ ​នីតិកាល​ទី​ ៧​ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ​២៣​ ខែកក្កដា​ ឆ្នាំ ២០២៣​ខាងមុខនេះ។

ដោយសារ​តែ​កម្មវិធី​នេះ​ កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ចុះឈ្មោះ ​អ្នក​ចូលរួម​រត់​ប្រណាំង​ដោយស្មគ្រ័ចិត្ត​នៅឡើយ​។ ដូច្នេះ ក្រុម​ការងារ​រៀបចំ​កម្មវិធី​នេះ ​មិនទាន់អាចបញ្ជាក់​ពីចំនួន​អ្នក​ចូលរួមបាន​នៅឡើយទេ​។ តែយ៉ាងណាក៏ដោយ​ ក្រុមការងារ​រៀបចំ​សង្ឃឹម​ថា​ នឹង​មាន​មន្ត្រីរាជការ​ យុវជន​ យុវនារី​ អាជីវករ​ និង​ប្រជាពលរដ្ឋ នឹង​ចូលរួម​ច្រើន​ក្នុង​កម្មវិធីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម