ព័ត៌មានជាតិ
ជំរឿនលើកដំបូងឆ្នាំ ១៩៦២ ពលរដ្ឋកម្ពុជាមានត្រឹមជាង ៥ លាននាក់ប៉ុណ្ណោះ
កម្ពុជាបានបញ្ចប់ការធ្វើជំរឿនលើកទី ៤ ក្នុងរយៈពេលជាង ៥០ ឆ្នាំចុងក្រោយ។ ការធ្វើជំរឿនលើកដំបូង បានធ្វើឡើងនៅឆ្នាំ ១៩៦២ ក្នុងជំនាន់សង្គមរាស្រ្តនិយម និងលើកទីពីរនៅឆ្នាំ ១៩៩៨ ក្រោយកម្ពុជាបញ្ចប់សង្រ្គាមស៊ីវិល និងរបបសម័យពូជសាសន៍ខ្មែរក្រហម និងលើកទី ៣ នៅឆ្នាំ ២០០៨ និងលើកទី ៤ នៅឆ្នាំ ២០១៩។

តាមទិន្នន័យបង្ហាញការប្រែប្រួលអត្រាកំណើនប្រជាជនដូចតទៅ៖
-ជំរឿនឆ្នាំ ១៩៦២ ជាជំរឿនលើកដំបូងក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យ ប្រជាជនកម្ពុជាមានចំនួន ៥,៧ លាននាក់។
-ជំរឿនលើកទីពីរ ឆ្នាំ ១៩៩៨ ចំនួនប្រជាជនកើនដល់ ១១,៤ លាននាក់។
-ជំរឿនលើកទីបី ឆ្នាំ ២០០៨ ចំនួនបានកើនដល់ ១៣,៤ លាននាក់។
-ការធ្វើជំរឿនចុងក្រោយឆ្នាំ ២០១៩ ដែលចេញប្រកាសជាផ្លូវការអត្រាកំណើនប្រជាជនមានជាង ១៥,៥ លាននាក់។
បើយោងតាមការធ្វើជំរឿនពីរលើកចុងក្រោយ អត្រាមានកូនរបស់ប្រជាជនកម្ពុជាមានកម្រិតទាប។ យោងតាមលទ្ធផលជំរឿនប្រជាជនឆ្នាំ ២០០៨ អត្រាលទ្ធភាពបង្កើតកូនសរុបគឺ ២,៧ នាក់ ក្នុងស្រ្តីម្នាក់។ ចំណែកលទ្ធផលជំរឿនប្រជាជនឆ្នាំ ២០១៩ អត្រាលទ្ធផលបង្កើតកូនសរុប ២,៥ នាក់ក្នុងស្រ្តីម្នាក់។
ទាក់ទងកំណើនប្រជាជនតិចនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីធ្លាប់ថ្លែងកន្លងទៅ ដោយលើកទឹកចិត្តពលរដ្ឋយកកូនឲ្យបានច្រើន។
សម្តេចថ្លែងថា ពលរដ្ឋគួរយកកូនឲ្យបានជាមធ្យម ៥ នាក់ ក្នុង ១ គ្រួសារ ដើម្បីឲ្យអត្រាប្រជាជនកើនឡើងទ្វេដង។ សម្តេចបញ្ជាក់ថា ដោយសារកម្ពុជាមានទឹកដីនៅធំទូលាយ បើមានកូនច្រើនកាលណាល្អកាលហ្នឹងត្រឹម ៥ ទៅ ៦ អីល្មម។
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


