ព័ត៌មានជាតិ
ខេត្តចំនួន ៣ របស់កម្ពុជាជាប់ជាមួយថៃ មានប្រជាជនរស់នៅតិចជាងគេ សរុបមិនដល់ ១ លាននាក់
កម្ពុជាដែលមានខេត្តចំនួន ៧ មានភូមិសាស្ត្រជាប់ជាមួយប្រទេសថៃ ក្នុងនោះមានខេត្តចំនួន ៣ ដែលមានប្រជាជនរស់នៅតិចជាងគេ។
កម្ពុជាមានព្រំដែនជាប់ជាមួយប្រទេសថៃប្រវែងសរុបរួមជាង ៨០០ គីឡូម៉ែត្រចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ។

បើតាមរបាយការណ៍ជំរឿនទូទៅប្រជាជនឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិបានបង្ហាញថា ក្នុងចំណោមខេត្តចំនួន ៧ ដែលមានភូមិសាស្រ្តជាប់ជាមួយប្រទេសថៃ ក្នុងនោះខេត្តដែលមានប្រជាជនរស់នៅតិចជាងគេមានខេត្តប៉ៃលិនមានចំនួន ៧៥ ១១២ នាក់ ខេត្តកោះកុងមានចំនួន ១២៥ ៩០២ នាក់ និងខេត្តព្រះវិហារមានចំនួន ២៥៤ ៨២៧ នាក់។
ដោយឡែកខេត្តដែលមានប្រជាជនរស់នៅច្រើនគឺខេត្តបាត់ដំបងមានចំនួន ៩៩៧ ១៦៩ នាក់ ខេត្តបន្ទាយមានជ័យមានចំនួន ៨៦១ ៨៨៣ នាក់ ខេត្តពោធិ៍សាត់មានចំនួន ៤១៩ ៩៥២ នាក់ និងខេត្តឧត្តរមានជ័យមានចំនួន ២៧៦ ០៣៨ នាក់។
ប្រទេសកម្ពុជាបានធ្វើជំរឿនទូទៅប្រជាជនលើកទី ៤ កាលពីឆ្នាំ ២០១៩ តាមវិធីសាស្ត្រឃើញរាប់ ដែលលទ្ធផលបង្ហាញថា ប្រជាជនសរុបមានចំនួន ១៥.៥៥២.២១១ នាក់ បានកើនឡើងពី ១៣.៣៩៥.៦៨២ នាក់ នៅឆ្នាំ២០០៨។
ចំនួនប្រជាជនសរុបកើនឡើង ២.១៥៦.៥២៩ ត្រូវជា ១៦,១ ភាគរយ ក្នុងរយៈពេល ១១ ឆ្នាំ គឺពីឆ្នាំ២០០៨ ទៅ ២០១៩។ ក្នុងនោះចំនួនបុរសមានចំនួន ៧.៥៧១.៨៣៧ នាក់ ស្មើនឹង ៤៨,៧ ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ខណៈស្រ្តីមានចំនួន ៧.៩៨០.៣៧៤នាក់ ស្មើនឹង ៥១,៣ ភាគរយនៃចំនួនប្រជាជនសរុប។
បើតាមលទ្ធផលជំរឿន ក្នុងចំណោមរាជធានីខេត្តទាំង ២៥ រាជធានីភ្នំពេញមានប្រជាជនខ្ពស់ជាងគេចំនួន ២.២៨១.៩៥១ នាក់ (១៤,៧ ភាគរយ) បន្ទាប់មកខេត្តកណ្តាលមានចំនួន ១.២០១.៥៨១នាក់ (៧,៧ ភាគរយ) ខេត្តព្រៃវែងមានចំនួន ១.០៥៧.៧២០នាក់ (៦,៨ ភាគរយ) ខេត្តសៀមរាបមានចំនួន ១.០១៤.២៣៤នាក់ (៦,៥ ភាគរយ) ខេត្តបាត់ដំបងមានចំនួន ៩៩៧,១៦៩នាក់ (៦,៤ ភាគរយ) ខេត្តតាកែវមានចំនួន ៩០០.៩១៤នាក់ (៥,៨ ភាគរយ) និងខេត្តកំពង់ចាមមានចំនួន ៨៩៩,៧៩១នាក់ (៥,៨ ភាគរយ)។ ចំណែកខេត្តកែបមានប្រជាជនទាបបំផុត ៤២.៦៦៥ នាក់ ឬ (០,៣ ភាគរយ)៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


