ព័ត៌មានជាតិ
លោកស្រី ជា សិរី ប្ដេជ្ញាបម្រើជាតិក្រោមការដឹកនាំរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត
លោកស្រី ជា សិរី បានប្រកាសគាំទ្រចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយលោកស្រីក៏បានប្ដេជ្ញាអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការប្រកាសនេះ បន្ទាប់ពីលោកស្រី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។
ក្រោយទទួលបានការតែងតាំងនេះ លោកស្រី ជា សិរី បានបង្ហាញនូវការគោរពថ្លែងអំណរព្រះរាជគុណយ៉ាងខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានតែងតាំងលោកស្រីជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ជាមួយគ្នានេះ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែកក្កដានេះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្ត និងស្នើតែងតាំងលោកស្រី ឱ្យកាន់មុខតំណែងដ៏សំខាន់មួយនេះ។ លោកស្រី បានចាត់ទុកថា នេះគឺជាគុណូបការៈដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត និងមិនអាចកាត់ថ្លៃបានចំពោះលោកស្រី និងក្រុមគ្រួសារ។

ដើម្បីជាដឹងនូវគុណូបការៈនេះ លោកស្រី ជា សិរី បានប្តេជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លោកស្រី ប្ដេជ្ញាចិត្តគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានារក្សាឱ្យបានដាច់ខាតសន្តិភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាបន្តរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរុងរឿងបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


