Connect with us

ព័ត៌មានជាតិ

«ប៉ាខឹម» ឈ្មោះមុខម្ហូបកាត់ឡាវពេញនិយមសម្រាប់អ្នកខេត្តស្ទឹងត្រែង

បានផុស

នៅ

មុខម្ហូបម្យ៉ាងដ៏ពេញនិយមសម្រាប់អ្នកខេត្តស្ទឹងត្រែង ចូលចិត្តទទួលទានជាមួយបាយក្តៅៗ ឬបាយកកពេលព្រឹករឹតតែពិសេស មុខម្ហូបមួយប្រភេទនេះសម្រាប់អ្នកខេត្តស្ទឹងត្រែងពិតជាស្គាល់ និងខ្លះក៏ចេះធ្វើទៀតផង ប៉ុន្តែសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ ឬខេត្តខ្លះប្រាកដ ជាមិនធ្លាប់បានភ្លក្សរស់ជាតិនៅឡើយ។

ម្ហូបមួយប្រភេទនេះ គេប្រើឈ្មោះពីរលាយឡំគ្នា មួយជាភាសាឡាវ ហើយមួយទៀត ជាភាសាខ្មែរនោះគឺប៉ាខឹមប្រែមកជាខ្មែរហៅថាត្រីប្រៃ ត្រីប្រៃពលរដ្ឋរស់រាជធានីភ្នំពេញតាមបណ្ដាខេត្តនានាគេយកត្រីល្អិតៗតូចៗយកមកធ្វើត្រីប្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែដោយឡែកខុសប្លែកពីរអ្នករស់នៅខេត្តស្ទឹងត្រែង គេច្រើននេសាទត្រីរៀល ក្នុងរដូវពងពេញពោះដើម្បីយកធ្វើត្រីប្រៃ ពិធីធ្វើងាយៗទេ មិនពិបាកឡើយដំបូងគេយកត្រីរៀលស្រស់ៗ ដែលគេនេសាទបាន មកប្រឡាក់ជាមួយអំបិលរួចទុកដាក់ក្នុងពាង ធុង ឬក្រឡក្នុងរយះពេល១៥ថ្ងៃទៅ ២០ថ្ងៃ ក្រោយមកយកស្រូវមកលីងច្របល់បញ្ជូលគ្នា ខ្លះដាក់រំដេងដើម្បីកាត់ចង្អាបបន្ត១៥ថ្ងៃទៅ៣០ថ្ងៃក្រោយអាចទទួលទានបានហើយ។

ជាមួយនឹងម្ហូបដ៏ពេញនិយមរបស់អ្នកខេត្តស្ទឹងត្រែង នៅមុនពេលទទួលទានគេត្រូវយកត្រីទៅលាងទឹក ដើម្បីជម្រះជាតិប្រៃខ្លះបកស្បែកយកស្រកាត្រីចេញ រួចដាក់ចានច្របាច់ក្រូចឆ្មាដាក់ប៊ីចេងម្ទេសស្ករជីនាងវងជីស្លឹកវែងឱ្យឡើងជូ មានខ្លិនឆ្ងុយឆ្ងាញ់ គេនិយមបរិភោគត្រីប្រៃជាមួយបាយក្តៅឬបាយកក ដែលអ្នកស្រុកស្រែចូលចិត្តនៅរដូវពេលដកស្ទូងស្រូវ។

តាមការឲ្យដឹងពីអ្នកលក់ត្រីប្រៃហៅប៉ាខិមនៅផ្សារសាមគ្គីស្ទឹងត្រែងបានរៀបរាប់ថា:ត្រីរាលដែលគេនេសាទបានយកមកធ្វើត្រីប្រៃ(ឡាវប៉ាខិម) មិនខុសពីការធ្វើត្រីប្រៃឬក្តាមប្រៃ នៅតាមបណ្ដារាជធានីខេត្តផ្សេងៗនោះទេ ខុសតែម្យ៉ាងបច្ចេកទេសធ្វើត្រីល្អិតៗនិងក្តាម គ្រាន់តែមានរស់ជាតិឆ្ងាញ់ម្យ៉ាងម្នាក់តែប៉ុណ្ណោះ។

បើតាមការបញ្ជាក់ពីអ្នកលក់ប៉ាខិមលក់សព្វថ្ងៃគឺក្នុង១គីឡូតម្លៃ ចាប់ពី២ម៉ឺនទៅ៣ម៉ឺនរៀល ត្រីប៉ាខិម ឬហៅថាត្រីប្រៃ គេអាចរក្សាទុកក្នុងក្រឡបានរយៈពេលយូរ១ឆ្នាំក៏បានយូរជាងនេះក៏បានដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម