Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់ ពង្រត់​កូនក្រមុំ​គេ​យក​ទៅ​ដេក​ផ្ទះសំណាក់​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​លក់​ថ្នាំញៀន​ហើយ​ថែមទាំង​ពង្រត់​កូនក្រមុំ​គេ​យក​ទៅ​ដេក​ផ្ទះសំណាក់​នៅ​ខេត្តបាត់ដំបង​ទៀត ត្រូវ​កម្លាំង​នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អាវុធ​ហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ជំនាញ សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​រក​ឃើញ​ជនសង្ស័យ​មក​ស្នាក់​ក្នុងផ្ទះ​សំណាក់​ឈ្មោះ​ម៉ា​រី ហើយ​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ត្រី ធឿ​ង វាសនា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អាវុធ​ហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២២១ របស់​ជនរងគ្រោះ​ឈ្មោះ អឿន លឹប ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ប្ដឹង​ចោទប្រកាន់​លើ​ឈ្មោះ ទាយ យេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ខ្នាច​អំពេរ ឃុំ​ព្រែកជីក ស្រុករុក្ខ​គី​រី ខេត្តបាត់ដំបង បាន​នាំ​កូនស្រី​គាត់​ឈ្មោះ ល​.​ស​.​ល អាយុ​១៦​ឆ្នាំ រត់​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​កន្លងមក​។

លោក​ធឿ​ង វាសនា បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​រក​ឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៤​កូន​ថង់ ស្មើនឹង​ទម្ងន់​១៤.៣៨​ក្រាម​ផង​ដែរ ហើយ​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ក្រោយពី​កម្លាំង​ជំនាញ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មួយ​ស្រី​ជីទួតមួយ ឈ្មោះ ល​.​ស​.​ល តាមរយៈ​លេង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក បន្ទាប់មក​រូបគេ​ក៏​មកលេង​ដល់ផ្ទះ​ជនរងគ្រោះ រហូតដល់​មានចិត្ត​ស្រឡាញ់​គ្នា​បាននាំគ្នា​រត់​ចេញពីផ្ទះ​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​ក្នុងស្រុក​មង្គល​បូរី​ចំនួន​២​យប់ ហើយ​បន្ត​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​ម៉ា​រី ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ចំនួន​៣​យប់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្ដង ចំណែក​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បាន​ដកហូត​នោះ ខ្លួន​ពិតជា​បាន​ទិញ​មក​ដើម្បី​ទុក​លក់​បន្ត និង​ទុក​សម្រាប់​ជក់​ខ្លួនឯង​ទៀត​ផង​។​ ផ្អែកលើ​បណ្ដឹង​ជនរងគ្រោះ និង​បាន​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម