Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់វិធានការ​តាមច្បាប់​​ចំពោះ​ជន​ណា​ដែល​ប៉ះពាល់​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​

បានផុស

នៅ

​អភិបាលខេត្ត​ព្រះសីហនុ​បានធ្វើ​ការព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តឹងរឹង​បំផុត​ដោយ​មិន​លើក​លែង​ចំពោះ​ជន​ណា​ដែល​បាន​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​

ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​កោះរ៉ុង ​និង​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​។​

នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែល​ទើប​ទទួល​បាន​នៅថ្ងៃនេះ​ លោក គួច ចំរើន​ បាន​មានប្រសាសន៍ថា​ ទីតាំង​ដី​ចំនួន​៥៨៤​ក្បាលដី​គណៈកម្មការ​រដ្ឋបាលខេត្ត​បានសម្រេច​មិន​ផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ជា​ពលរដ្ឋ​នោះទេ ​ដោយយោង​លើ​ហេតុផល​ទី​១.​ប្រ​ជា​ពលរដ្ឋ​មិនមាន​អាសយដ្ឋាន​អចិន្ត្រៃយ៍​នៅលើ​កោះមាន​ចំនួន​៣៦៣​។​ ទី​២​ទីតាំង​ដី​គ្មាន​ទិន្ន​ន័យ​មាន​ចំនួន​៧២​ក្បាលដី​។ ​ទី​៣​ ទីតាំង​ដី​ទំនាស់​មាន​ចំនួន១០៧​ក្បាលដី​ក្នុងនោះ​ប្រជាពលរដ្ឋ​មាន​អាសយដ្ឋាន​លើ​កោះ​ចំនួន៤៧​ក្បាលដី ​និង​ប្រជាពលរដ្ឋ​នៅក្រៅ​កោះ​ចំនួន​៦០​ក្បាលដី​និង​ទី​៤ ទី​តាំង​ដី​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រលានយន្តហោះ​ចំនួន​៤៥​ក្បាលដី​ក្នុងនោះ​ប្រជាពលរដ្ឋ​មាន​អាសយ​ដ្ឋាន​នៅលើ​កោះ​ចំនួន​៣៦​ក្បាលដី​និង​ប្រជាពលរដ្ឋ​នៅ​ក្រៅ​កោះ​ចំនួន​៩​ក្បាល​ដី​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ រដ្ឋបាលខេត្ត​ព្រះសីហនុ​សូមបញ្ជាក់ថា ​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយណា​រួមមាន​ឯកសារ​សម្គាល់​លេខ​ក្បាលដី​ឬ​ចុងសន្លឹក​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​កិច្ចសន្យា​ទិញ​លក់​ ដោយមាន​ប្រថាប់ត្រា​អាជ្ញាធរ​សង្កាត់​ឬ​ប្រថាប់ត្រា​មេធាវី​ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​ជាលក្ខណៈ​ឯកជន​រវាង​គូភាគី​គំនូស​បង្ហាញ​ទីតាំង​ដី​និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​រួម​នឹង​ក្បាល​ដី​ក្នុង​ប្លង់​សុរិយោដី​ចំនួន​៥៨៤​ក្បាលដី​ដែល​គណៈកម្មការ​រដ្ឋបាល​បានសម្រេច​មិន​ផ្ដល់​ជូន​ជា​កម្មសិទ្ធិ​គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្តិ​សម្រាប់​ប្រើប្រាស់​ឬ​ទាមទារ​សិទ្ធិ​លើ​ដីធ្លី​នៅ​លើ​កោះរ៉ុង​ឡើយ​។​

លោក​បាន​បន្ថែមទៀតថា​ ម្យ៉ាងទៀត​រដ្ឋបាលខេត្ត​ព្រះសីហនុ​មិនទាន់​ទទួលស្គាល់​លើ​កា​រ​ផ្ទេរសិទ្ធិ​ការទិញ​លក់​ជួល​បញ្ចាំ​ហ៊ីប៉ូតែក​ប្រទានកម្ម​អច្ច័យទាន​សន្ត​កម្ម​និង​សិទ្ធិ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ទាំង​៥៨៤​ក្បាលដី​និង​ដី​ដែល​កាន់កាប់​ខុសច្បាប់​ដទៃទៀត ​ដូច​មាន​ឯកសារ​រៀបរាប់​ខាង​លើ​លើកលែង​ក្បាលដី​ដែល​ត្រូវបាន​ចុះបញ្ជី​ដីធ្លី​ និង​ចេញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ដោយ​រដ្ឋបាល​សុរិយោដី​រួចហើយ​ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃទី​០៤​ខែមេសា​ឆ្នាំ​២០០៨ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ​៤៨​អនក្រ​.​បក​ សម្រេច​កាត់​ដី​ទំហំ​៥២៨,៣៧​ហិកតា​នៅ​សង្កាត់​កោះរ៉ុង​និង​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​ កោះរ៉ុង​ខេត្ត​ព្រះសីហនុ​ចេញពី​ដីឯកជន​របស់​រដ្ឋកំ​ណត់​ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២១​ ខែម​ករា ​ឆ្នាំ​២០០៨​ដើម្បី​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​នៅលើ​កោះរ៉ុង​ចំនួន​២៩៨​គ្រួសារ​ស្មើនឹង​៦៣៧​ក្បាលដី​ស្មើនឹង​ទំហំ​៥២៨,៣៧​ហិកតា​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ​«​រដ្ឋបាលខេត្ត​ព្រះសីហនុ​សូមបញ្ជាក់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ថា ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តឹងរឹង​បំផុត​ដោយ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប៉ះពាល់​កម្ម​សិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដូច​មាននៅ​ក្នុង​មាត្រា​២៥៩​នៃ​ច្បាប់​ភូមិបាល​ចែងថា​ការប៉ះពាល់​កម្ម​សិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​​សាធារណៈ​សាធារណៈ​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​៥០​លាន​រៀល​ឬ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នា​គារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​។​

​លោក​បាន​បញ្ជាក់ទៀតថា​ ផ្អែក​តាម​មាត្រា​៨១​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់​ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​ចែងថា​រាល់​អំពើ​រំលោភ​កាន់កាប់​ទ្រព្យ​ស​ម្បត្តិ​រដ្ឋ​ជា​អចលនទ្រព្យ​ដោយ​ខុសច្បាប់​ដូច​មានចែង​ក្នុង​មាត្រា​៧១​រាល់​ការចូល​កាន់កាប់​អចលនទ្រព្យ​របស់រ​ដ្ឋ​ជា​ភោគៈ​ក្រោយ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ចូល​ជា​ធរមាន​ឬ​រាល់​ការកាន់កាប់​ជា​ភោគៈ​នៅលើ​អចលនទ្រព្យ​របស់​រដ្ឋ​ដែល​ត្រូវបាន​កំ​ណ​ត់​រួចហើយ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទោះជា​មុន​ឬ​ក្រោយ​ច្បាប់​ភូមិ​បាល​ឆ្នាំ២០០១​ចូល​ជា​ធរមាន​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ ដល់​១០​លាន​រៀល​និង​ជន​ណា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ញុះញង់​និង​បំផុស​ចលនា​បង្ក​ឲ្យ​មាន​ភាព​ចលនា​និង​អានាធិបតេយ្យ​ប្រឆាំង​តបត​នឹង​អ្នករាជការ​សា​ធារណៈ​។​

គួរ​បញ្ជាក់ថា​ ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​កោះរ៉ុង​និង​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​ជា​ប្រភេទ​ដី​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈរ​​បស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​មកជា​ដី​ឯក​ជន​របស់​រដ្ឋ​នៅ​ថ្ងៃទី​២១​ ខែមករា​ឆ្នាំ​២០០៨​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្រោម​លក្ខខណ្ឌ​ជួល​វិនិយោគ​៕

​អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ២៤ នាទី មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម