ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលសារព័ត៌មាន BBC ដែលថាខេត្តព្រះសីហនុ មានករណីបង្ខាំង និងធ្វើទារុណកម្មជនជាតិចិន៤រូប
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានសារព័ត៌មានបរទេសមួយឈ្មោះថា BBC ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានចាក់ផ្សាយថា នៅខេត្តព្រះសីហនុ មានករណីបង្ខាំងជនជាតិចិន៤រូប និងធ្វើទារុណកម្មបង្ខំឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ នៅទីតាំងឈ្មោះ ហ័ងឡឺ នៃខេត្តព្រះសីហនុ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ រដ្ឋលបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្សាយនេះ និងបានស្នើសុំកិច្ចសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវបញ្ជាក់។

ជាលទ្ធផល ផ្អែកតាមវិដេអូដែលថតចេញពីបុគ្គលអះអាងថា ជនរងគ្រោះមានរយៈពេល ៤៧នាទីគឺជាព័ត៌មានពុំមានប្រភព និងមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់រិដេអូចាស់ៗ កើតឡើងនាពេលកន្លងមក ដែលអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទាន់ពេលវេលារួចមកហើយ។
វិដេអូនោះមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងទប់ស្កាត់និងលុបបំបាត់អំពើជួញដូរមនុស្សលើគ្រប់ទម្រង់ ព្រមទាំងបានទាញនូវសេចក្តីសន្និដ្ឋាន ហើយចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើអាជ្ញាធរខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានឈ្មោះ BBC នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “Pig Butchering Romance Scam”នេះ៕
ពិស្ដារ ៖


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


