ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ណែនាំឲ្យជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំ ឲ្យបានច្បាស់លាស់
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យជ្រើសរើស មន្ត្រីបច្ចេកទេសកសិកម្មឃុំឲ្យបានច្បាស់លាស់ ហើយផ្ដល់អាទិភាពទៅលើអ្នកមានមូលដ្ឋានចំណេះដឹងកសិកម្ម ពិសេសនិស្សិតកសិកម្ម តែម្ដង។

ការណែនាំនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយសំខាន់ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយផ្សេងទៀត របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីជួយកិច្ចការងាររបស់កសិករ នៅមូលដ្ឋានតែម្ដង។
ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះមន្ត្រីបច្ចេកទេសកសិកម្មឃុំនេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំបែបនេះថា «ហើយខ្ញុំសុំឲ្យធ្វើការជ្រើសរើសឲ្យបានច្បាស់ កុំឲ្យរើសមន្ត្រីកសិកម្ម ប្រយ័ត្នបានមកទៅជាវិស្វករសំណង់ យកអ្នកកសិកម្មឲ្យអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានចំណេះដឹងកសិកម្ម និស្សិតកសិកម្មម៉ាគគោកឲ្យអាទិភាពទៅ យើងប្រឡងជ្រើសរើស តែយើងបូកកម្រិតណា ត្រូវរើសឲ្យមានតម្លៃភាព យុត្តិធម៌ អ្នកប្រកួតប្រជែង ព្រោះកំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលយើងត្រូវធ្វើ ខ្ញុំកាន់ជើងគោកខ្ញុកែមុនគេ គឺបុគ្គលិក ទាំងការរើសទ័ព រើសអី»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


