Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​កំពុង​ជួសជុល​ផ្លូវ​សំបុកមាន់ និង​អ៊ុត​កៅស៊ូ​AC នៅ​មហាវិថី​ព្រះ​នរោត្តម ​

បានផុស

នៅ

ក្រោម​ការដឹកនាំ​របស់​លោក ​ឃួង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ធ្វើការ​ជួសជុល​ផ្លូវ​ចំនួន​២៩​ខ្សែ​ ដែល​ទទួលរង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​ឡើងវិញ​ជាបន្ទាន់ ។​

ជាក់ស្ដែង នៅក្នុង​ពេលនេះក្រុមការងារ​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​នេះ​បាន​ជួសជុល​ផ្លូវសំបុកមាន់ និង​អ៊ុត​កៅស៊ូ​AC កម្រាស់​០.៥សង់ទីម៉ែត្រ​នៅតាម​បណ្តោយ​មហា វិថី​ព្រះ​នរោត្តម ក្នុង​ខណ្ឌដូនពេញ ដោយ​ចាប់ពី​រង្វង់​មូល​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​វត្តភ្នំ រហូតដល់​រង្វង់​មូល​វិមានឯករាជ្យ ដើម្បី​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ក្នុងការ​ធ្វើដំ ណើរ​ទៅមក និង​ដើម្បី​ជាការ​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាពស្រស់ស្អាត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គម្រោង​ជួសជុល​ផ្លូវ​ខូចខាត​ឡើងវិញ ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ទាំង​២៩​ខ្សែ​ខាងលើនេះ​រួមមាន​៖ នៅ​ខណ្ឌដូនពេញ មាន​ចំនួន​១៦​ខ្សែ ក្នុង​នោះ រួមមាន​៖ ទី​១ ផ្លូវ​លេខ​២១៤ ដោយ​ចាប់ពី មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ផ្លូវ​លេខ​១៩ ។​

​ទី​២ មហាវិថី​ព្រះ​នរោត្តម ចាប់ពី​រង្វង់​មូល​វត្តភ្នំ​រហូតដល់​វិមានឯករាជ្យ ។​ ទី​៣ ផ្លូវ​លេខ ១៣០ ចាប់ពី​ផ្សារ​ធំថ្មី​រហូតដល់​មហាវិថី​ព្រះ​នរោត្តម​។​ ទី​៤ ផ្លូវ​លេខ​៥៣ ចាប់ពី​ផ្លូវ​លេខ ១០៨ ដល់​ផ្លូវ​លេខ​១១០ ។​ ទី​៥ ផ្លូវ​លេខ​១០៨ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ម​ហា​វិថី​ព្រះស៊ីសុវត្ថិ​។​ ទី​៦ ផ្លូវ​លេខ​១១៨ ចាប់ពី មហាវិថី​ព្រះមុនីវង្ស ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​ ទី​៧ ផ្លូវ​លេខ​១២០ ចាប់ពី​មហាវិថី​ព្រះមុនី​វង្ស​ដល់​ផ្លូវ​លេខ ១១៨ ។​ ទី​៨ ផ្លូវ​លេខ​១៣ ចាប់ពី​មហាវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ ១៧៨។​ ទី​៩ ផ្លូវ​លេខ​៩០ ចាប់ពី​ផ្លូវ​លេខ​៤៧ រហូតដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​ ទី​១០ ផ្លូវ​លេខ​១៨៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៩ ។​ ទី​១១ រង្វង់​មូល​កួច​កាណុង​។​ ទី​១២ ផ្លូវ​លេខ​៧២ ចាប់ពី​រង្វង់​មូល​កួច​កាណុង ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​ ទី​១៣ ផ្លូវ​លេខ​៧៤ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​ ទី​១៤ ផ្លូវ​លេខ ៧៦ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូត ផ្លូវ​លេខ​៤៧ ។​ ទី​១៥ ផ្លូវ​លេខ​៤៧ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​រង្វង់​មូល​វត្តភ្នំ​។​ ទី​១៦ ផ្លូវ​លេខ​៥១ ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះសីហនុ ។​ នៅ​ខណ្ឌ​ទួលគោក ផ្លូវ​ដែល​ត្រូវធ្វើ​ការជួសជុល​មាន​ចំនួន​៧ខ្សែនោះ​គឺ​៖ ១ ផ្លូវ​លេខ ៣២៩ ចាប់ពី​ផ្លូវ​លេខ​៥៩៤​ដល់ ផ្លូវ​៥៩៦ ។ ២ ផ្លូវ​លេខ​៥៩៤ ចាប់ពី​ផ្លូវ​លេខ​៥៩៦ ដល់​ផ្លូវ​លេខ​៣១៧ ។ ៣ ផ្លូវ​លេខ​៦០០ ចាប់ពី​ផ្លូវ​លេខ​៣១៣​ផ្លូវ​លេខ ៦០៦ ។ ៤ ផ្លូវ​លេខ​២៨៥ ចាប់ពី​ផ្លូវ​លេខ​៥១៦​ដល់​ផ្លូវ​៦០៨ ។ ៥ ផ្លូវ​លេខ​៥៥៦ ចាប់ពី​ផ្លូវ​លេខ​២៨៧​ដល់​ផ្លូវ​លេខ​២៨៥ ។ ៦ ផ្លូវ​លេខ​៥៦០ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​២៨៥​។​ ៧ ផ្លូវ​លេខ​២៦២ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​២៨៥​។​

ចំណែក​នៅ​ខណ្ឌឫស្សីកែវមាន​១​ខ្សែ​នៅលើ​ផ្លូវជាតិ​លេខ៥ ដោយ​ចាប់ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​គីឡូ​ម៉ែត្រ​លេខ​៩ ដោយ​ត្រូវ​ជួសជុល​គ្រឹះ​ជាមួយនឹង​ការ​កៅស៊ូ​ឡើងវិញ​។​

​នៅ​ខណ្ឌចំការមន មាន​១​ខ្សែ​ដែរ គឺ​ផ្លូវ​លេខ​៩៩ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​លេខ ៤៣២ ដល់​ផ្លូវ​លេខ​៤៨៤​ជា​ផ្លូវ​ដែល​ត្រូវ​អ៊ុត​កៅស៊ូ​។​

​នៅ​ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន​២ខ្សែ គឺ​ផ្លូវ​លេខ៣៦១ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវជាតិ​លេខ​១​ដល់​ផ្លូវ​លេខ​៦៤៤ និងអ៊ុត​កៅស៊ូ​១​ខ្សែ​ទៀត​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​

​ចំណែក​នៅ​ខណ្ឌមានជ័យ មាន​ចំនួន​២​ខ្សែ គឺ​ផ្លូវ ហ៊ុន​នាង ចាប់ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ ៦០​ម៉ែត្រ​និង​មួយ​ខ្សែ​ទៀត នៅលើ​ផ្លូវ​៦០​ម៉ែត្រ​ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​២៧២​ដល់​ផ្លូវជាតិ​លេខ​២ ៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម