ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់អ្នកវិនិយោគ កុំទើសទាល់លើកពីបញ្ហា ដើម្បីរួមគ្នាដោះស្រាយ
ក្នុងដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ទីតាំង ក្នុងខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគទាំងអស់កុំទើសទាល់ក្នុងការលើកពីបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនីតិវិធីរួមគ្នាដោះស្រាយ។

ក្នុងដំណើរទស្សនកិច្ចកាលពីម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តីបានប្រាប់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនដល់វិនិយោគិន។
លោកបញ្ជាក់ចំពោះក្រុមអ្នកវិនិយោគថា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយសមស្រប លោកលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងអស់កុំមានភាពទើសទាល់ក្នុងការជម្រាបជូនអំពីបញ្ហាផ្សេងៗ ដើម្បីអាចឱ្យរាជរដ្ឋាភិបាលស្វែងរកនីតិវិធីដោះស្រាយ រួមគ្នាបង្កលក្ខណៈអំណោយផលក្នុងការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានចុះទៅពិនិត្យនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ក្នុងខេត្តព្រះសីហនុរួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ២. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ៣. តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន ៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញពីគម្រោងថ្មីៗដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមសិក្សា និងសាងសង់ឡើងរួមមាន គម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការសិក្សាគម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងអស់នេះនឹងដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយតម្លៃឡូជីស្ទិកនៅកម្ពុជា។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំង ៣ នៅខេត្តព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ៣៣ ១០០ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


