សន្តិសុខសង្គម
ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាក្រុមហ៊ុនបាញ់ថ្នាំគីមីនៅចម្ការចេក ធ្វើឱ្យប៉ះពាល់សុខភាព
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាក្រុមហ៊ុនដំឡូងមី «ចំកាត់» ដែលមានទីតាំងនៅឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលបានបាញ់ថ្នាំពុលចម្ការចេកបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រពលរដ្ឋប្រមាណជាង ២០០ នាក់។

លោក សោម សារុន តំណាងឱ្យប្រជាពលរដ្ឋនៅភូមិរឹទ្ធសែនមានជ័យ ២បានលើកឡើងថា៖ ការបាញ់ថ្នាំពុលដោយមិនបានគិតពីផលប៉ះពាល់ និងការរស់នៅរបស់ប្រជាពលរដ្ឋករណីនេះប្រឈម និងគ្រោះថ្នាក់ផ្នែកសុខភាពបើក្រុមហ៊ុនគិតតែពីផលប្រយោជន៍របស់ខ្លួន មិនគិតពីផលប៉ះពាល់សុខភាពសាធារណៈ ហើយថ្នាំនេះមានជាតិគីមីពុលក៏មិនដឹង ឬជាប្រភេទថ្នាំពុលសម្លាប់សត្វល្អិតក៏ថាបាន ព្រោះក្លិនវាធ្វើឱ្យមនុស្សពិបាកដកដង្ហើមណាស់។
លោកថា ថ្នាំនេះក្លិនអាសោចដែលកម្មករក្រុមហ៊ុនសផលិតដំឡូងមីចំកាត់ យកមកបាញ់លើដំណាំចេក ហើយបំភាយក្លិនមកតាមខ្យល់បង្កឱ្យប្រជាពលរដ្ឋ ជាពិសេសកុមាររៀននៅសាលាបឋមសិក្សា មានអាការថប់ដង្ហើម ពុលក្អួត និងបរិភោគអាហារមិនកើត។

លោក សូ មិត្ត តំណាងឱ្យអគ្គនាយកក្រុមហ៊ុនផលិតដំឡូងមីចំកាត់បានទទួលស្គាល់ថា៖ កម្មករក្រុមហ៊ុនពិតជាបានបាញ់ថ្នាំ ដោយប្រើប្រាស់រថយន្តធំ ទៅតាមបច្ចេកទេសទៅលើដំណាំចេកពិតប្រាកដមែន។
លោកបន្តថា៖ ថ្នាំនេះជាថ្នាំបំប៉នស្លឹកដំណាំគ្រប់ប្រភេទ វាមានក្លិនអាក្រក់មែន ហើយបញ្ហានេះក្រុមហ៊ុនបានទទួលដំណឹងពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ពីការធំក្លិនអាក្រក់នេះហើយ។ ករណីនេះក្រុមហ៊ុននឹងធ្វើការកែប្រែគុណភាពថ្នាំមួយកម្រិត និងផ្លាស់ប្តូរពេលវេលាបាញ់ដើម្បីកុំឱ្យជះក្លិនមិនល្អទៅលើប្រជាពលរដ្ឋ។
លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖ លោកនឹងឱ្យសមត្ថកិច្ចជំនាញបន្តតាមដានរឿននេះ ប្រសិនបើកម្ចាស់ក្រុមហ៊ុននៅប្រព្រឹត្តមិនកែប្រែ និងដាក់ពាក្យបណ្តឹងទៅស្ថាប័នជំនាញ ឱ្យមកពិនិត្យនិងផាកពិន័យចំពោះគង្វើរមិនគប្បីនេះ ព្រោះធ្វើអ្វីក៍ដោយត្រូវតែគិតពីសុខភាពសាធារណៈជាចំបង។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនផលិតដំឡូងមីចំកាត់នេះបានដាំដំណាំចម្រុះ និងធ្លាប់កើតរឿងរ៉ាវជាច្រើនករណីមកហើយដែរ ដោយសារតែការអនុវត្តការងារមិនត្រឹមត្រូវតាមកិច្ចសន្យា។
ក្រុមហ៊ុនត្រូវដាំដំឡូងមី តែមិនដាំដំឡូងមី បែជាមកដាំចេក ស្វាយ ខ្នុរ ទៅវិញ ហើយប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់សត្វល្អិតខ្លាំង បង្កផលប៉ះពាល់ផ្នែកសុខភាពថែមទៀត៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


