Connect with us

ព័ត៌មានជាតិ

ត្រៀមកាមេរ៉ា ផ្តិតយករូបភាពដ៏អស្ចារ្យ​ ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចន្លោះថ្ងៃទី២១-២៣ កញ្ញា ខាងមុខ

បានផុស

នៅ

Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី១ កើតមានរួចហើយ គឺក្នុងខែមីនា ហើយលើកទី២នេះ នឹងកើតឡើងម្តងទៀតក្នុងខែកញ្ញា ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែព្រឹត្តិការណ៍នេះ មានទំនាក់ទំនងជាមួយនឹងស្ថាបត្យកម្មប្រាសាទដ៏អស្ចារ្យ ក្នុងប្រវត្តិសាស្ត្រខ្មែរ និងជាសម្បត្តិបេតិកភណ្ឌមួយ ដែលពិភពលោកកោតស្ញប់ស្ញែង នៅរៀងរាល់ព្រឹត្តិការណ៍នេះ កើតឡើងម្តងៗ​ ទឹកដីអង្គរតែងមានទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងផ្តិតរូបភាពជាប់ជានិច្ច។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទនេះ គេឱ្យឈ្មោះថា «សមរាត្រី»​ ដែលមានន័យសាមញ្ញថា ជារយៈពេលថ្ងៃនិងយប់ស្មើគ្នា រូបរាងព្រះអាទិត្យរះនៅ​ចំកំពូល​​កណ្ដាល​​​នៃប្រាសាទអង្គរវត្ត ដែលអាចឱ្យយើងមើលឃើញច្បាស់ពីគុហ៍តារាជ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម