ព័ត៌មានជាតិ
ACU បណ្តុះបណ្តាលមន្រ្តី ៤០០នាក់ ស្តីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងំពើពុករលួយ (អ.ប.ព) បើកវគ្គបណ្យុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ ដល់បេក្ខជន៤០០រូប ដែលត្រៀមប្រឡងក្រមខណ្ឌមន្ត្រីរាជការស៊ីវិល អ.ប.ព ឆ្នាំ២០២៣។ នេះបើតាមការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ អ.ប.ព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បើតាម អ.ប.ព វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១ថ្ងៃ ដោយធ្វើបទឧទ្ទេសនាមពីលោក ឃាង សេង អនុប្រធាន អ.ប.ព និងលោក កែវ នាថមុនី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ និងវាក្យសព្ទគតិយុត្តជាភាសាបរទេស។ បន្ថែមពីនោះក៏មានការបណ្តុះបណ្តាលពីទ្រឹស្តីបច្ចេកទេសក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាលដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ អ.ប.ព ឆ្នាំ២០២៣ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


