ព័ត៌មានជាតិ
ផ្លូវមួយខ្សែកាត់ឃុំចំនួនពីរនៅស្រុកអូរជុំរងការខូចខាតយ៉ាងដំណំ
ប្រជាពលរដ្ឋជិត ១ ពាន់គ្រួសារក្នុងឃុំ ឯកភាព និងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី បានសំណូមពរទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យជួយជួសជុលផ្លូវលំមួយខ្សែ ដែលគេទុកចោលជាង១០ឆ្នាំមកហើយ ដើម្បីសម្រួលដល់កាធ្វើដំណើរតាមម៉ូតូ និងតាមរថយន្ដឡើងវិញ។

ផ្លូវដែលគេទុកចោលជាង១០ឆ្នាំនោះ មានប្រវែង១២គីឡូម៉ែត្រ មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋចំនួន៩៦១គ្រួសារ ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរទៅមកយប់ព្រលប់ និងដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ ជាពិសេសដឹកអ្នកមានជំងឺ និងអ្នកផ្ទៃពោះទៅកាន់មណ្ឌលសុខភាពផងដែរ។
លោក ហ្យឹ ម៉ោង មេឃុំសាមគ្គី បានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាយ៉ាងខ្លីថា លោកកំពុងជាប់រវល់។

លោក គៀង តុលា អភិបាលស្រុកអូរជុំ សារព័ត៌មានយើងបានខលតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី ១៩ កញ្ញានេះ ថា លោកកំពុងរវល់ជាប់ប្រជុំរឿងបញ្ហាទំនាស់ដីធ្លី។
ដោយឡែក លោក អ៊ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ មិនអាសុំការបំភ្លឺដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕




អត្ថបទៈ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?