Connect with us

ព័ត៌មានជាតិ

មកដឹងមូលហេតុពិត ដែលលោក ស សុខា បញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅជុំវិញការបញ្ជារបស់ លោក ស សុខា កាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាកន្លងទៅនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានចេញមកបញ្ជាក់បន្ថែមនៅរាត្រីទី១៩ខែកញ្ញានេះថា  “កន្លងទៅសមត្ថកិច្ចនគរបាលទទួលបន្ទុកចុះប្រតិបត្តិការតាមជំនាញ និងច្បាប់ ដើម្បីលើកកម្ពស់សុខមាលភាពសង្គម។ ទន្ទឹមនេះក៏មានបុគ្គលខ្លះរងការរិះគន់ថា ខ្វះចន្លោះក្នុងបេសកកម្ម។ លើសពីនេះទៅទៀត ក៏មានការលេចឮដំណឹងថា មានជនឱកាសនិយម ក្លែងបន្លំធ្វើជានគរបាលមានសមត្ថកិច្ច ចុះធ្វើសកម្មភាពអវិជ្ជមាននានា ដែលនាំឱ្យម្ចាស់អាជីវកម្មមានការភាន់ច្រឡំ”។

លោក ទូច សុខៈបន្តថា “ដើម្បីជម្រះមន្ទិលទាំងនេះ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ឈានទៅសម្រេច ផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពរបស់មន្ត្រីនគរបាល និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃមួយរយៈ ដើម្បីងាយស្រួលបើកការអង្កេតស្រាវជ្រាវតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ”។

លោក ទូច សុខៈ បន្ថែមថា ការអង្កេតស្រាវជ្រាវនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានប្រគល់ភារកិច្ចនេះ ទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ មុខការអង្កេតស្រាវជ្រាវតាមជំនាញនិងនីតិវិធី ដើម្បីធ្វើរបាយការណ៍គោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ពិនិត្យសម្រេច និងឈានទៅចាត់វិធានការចំពោះមន្ត្រីណាដែលរកឃើញថាប្រព្រឹត្តិខុសតួនាទីភារកិច្ច និងគោលការណ៍ច្បាប់។ ទន្ទឹមនេះ ប្រសិនបើក្នុងពេលផ្អាកបណ្ដោះអាសន្ននេះ មាននគរបាលណា ឬអង្គភាពចំណុះក្រសួង ធ្វើសកម្មភាពទៀត លោក អភិសន្តិបណ្ឌិត ស សុខា  ប្រគល់សិទ្ធិជូនទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការលើបុគ្គលឬអង្គភាពដែលល្មើសនេះតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៦ នាទីutes មុន

នគរបាលស្រុកកំពង់រោទ៍ នាំខ្លួនអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង មកសួរនាំពាក់ព័ន្ធការផ្សព្វផ្សាយ​រឿងកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

រងគ្រោះព្រោះយកប្ដីចិន៖ ៥ខែ ស្ត្រីខ្មែរ១៤៦នាក់ ត្រូវបានសង្គ្រោះ បញ្ជូនពីចិនមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់

កីឡា១ ម៉ោង មុន

NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ពីប្រទេសជប៉ុន សម្តេចធិបតី លើកបញ្ហាប្រឈម៣ ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងលទ្ធិជ្រុលនិយម

Sokha Hotels

ព័ត៌មានពេញនិយម