ព័ត៌មានជាតិ
រដ្ឋបាលជលផល ខេត្តកំពង់ចាម រកឃើញអ្នកប្រព្រឹត្តល្មើសច្បាប់នេសាទចំនួន១៤នាក់
មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះយុទ្ធនាការបង្ក្រាបបទល្មេីសនេសាទ និងរកឃេីញអ្នកដែលប្រព្រឹត្តល្មេីសច្បាប់ចំនួន១៤នាក់ និងបន្តវែកមុខអ្នកដែលប្រព្រឹត្តល្មេីសច្បាប់នេសាទបន្ថែមទៀត។

លោក អ៊ុក ណារិន នាយខណ្ឌ រដ្ឋបាលជលផល កំពង់ចាម បានប្រាប់ឱ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីជំនាញរដ្ឋបាលជលផល សហការ ជាមួយអាជ្ញាធរ មូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ធ្វេីប្រតិបត្តិការចុះបង្ក្រាបបទល្មេីសនេសាទនៅតាមមូលដ្ឋានដែលជាតំបន់គោលដៅដែលមានប្រភពត្រីពងកូន ដូចជាទន្លេ បឹងបួរ ព្រែកជាដេីម។ លោកនាយខណ្ឌ បានបង្ហើបឱ្យដឹងទៀត ថា សមត្ថកិច្ច នឹងបន្តចុះបង្ក្រាបបទល្មេីសនេសាទដូចភ្លៀងរលឹម និងវែកមុខសញ្ញាដែលប្រព្រឹត្តល្មេីសច្បាប់នេសាទ ដេីម្បីបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ លោក អ៊ុក ណារិន ក៏បានគូសបញ្ជាក់ថា ការចុះបង្ក្រាបនៅតាមទីតាំងបទល្មេីសទាំងអស់នោះ គឺមានស្ថានភាពលក្ខណៈស្មុគស្មាញ និងលំបាកចូលទៅដល់ភ្លាមៗ។ លោកនាយខណ្ឌ ទទូចសុំឱ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ និងបង្ក្រាប។ លោក អ៊ុក ណារិនក៏បានទទូចឱ្យ ប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន។

យោងតាមរបាយការណ៍របស់ រដ្ឋបាលជនផលកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា សកម្មភាព ចុះបង្ក្រាបទបល្មេីសនេសាទក្នុងរដូវបិតនេសាទនេះ សមត្ថកិច្ច បានបង្ក្រាបបានចំនួនជាង៨០ករណី ហេីយ ដែលបង្ក្រាបបទល្មេីសជាក់ស្តែង រួមមាន៖ លូស្បៃមុងជាង៦០០មាត់ របាំងស្បៃមុងចំនួន១៦៨៥០ម៉ែត្រ បង្គោលចំនួន៨៥៥៨ដេីម ហេីយបានប្រលែងកូនត្រីតូចចំរុះប្រមាណជាង៩០០គីឡូ ក្រាម រួមទាំងបានបញ្ជូនសំណុំរឿងមួយករណីបញ្ជូនទៅតុលាការផងដែរ៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


