ព័ត៌មានជាតិ
ពលករ៣នាក់មិនបានឆ្លងដែនហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃ ទើបឲ្យទៅផ្ទះ
ពលករលួចឆ្លងដែនខុសច្បាប់៣នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក៨៩១សហការជាមួយកម្លាំងយោធាកងពលលេខ៥១ ធ្វើការឃាត់ខ្លួនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក៣លើក ដើម្បីឲ្យគ្រប់១៤ថ្ងៃទើបវិលត្រឡប់ទៅផ្ទះវិញបាន។

ការឃាត់ខ្លួនពលករទាំង៣នាក់នេះ បាននៅវេលាម៉ោង២ និង២៥នាទីទៀបភ្លឺកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នៅមាត់អូរព្រំដែនចំណុចរោងម៉ាស៊ីនក្រុមហ៊ុនគ្រែនដាយម៉នស៊ីធីក្រោយនាគមាស។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ពលករខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ ចំនួន៣នាក់ រួមមាន ១.ឈ្មោះ ភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២. ឈ្មោះ កេត ហំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ក្រុងប៉ោយប៉ែត, ៣. ឈ្មោះ ត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវីរសេនាតូចការពារព្រំដែនគោកលេខ៨៩១ បានចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពានដឹកនាំដោយលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសបញ្ជូនពលករខ្មែរទាំង៣នាក់ ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះអស់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ សាលារៀនជាង៦០ នៅតាមបណ្ដាខេត្ត មិនទាន់បានបើកដំណើរការឡើងវិញទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


