អាសូរ​ណាស់​! ក្នុង​ថ្ងៃមង្គល​ការ​ កូន​កំលោះ​កំពុង​ទទួលភ្ញៀវ​សុខៗ​ស្រាប់​តែ​ខ្យល់​គរ​ដួល​ស្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាសូរ​ណាស់​! ក្នុង​ថ្ងៃមង្គល​ការ​ កូន​កំលោះ​កំពុង​ទទួលភ្ញៀវ​សុខៗ​ស្រាប់​តែ​ខ្យល់​គរ​ដួល​ស្លាប់

Published

on

កំពង់ឆ្នាំង ៖ ក្នុង​ថ្ងៃ​មង្គល​ការ​របស់​កូន​កំលោះ​ កូន​ក្រមុំ​មួយ​គូ កំពុង​តែ​ទទួល​ភ្ញៀវ​សុខៗ ស្រាប់តែ​​កូន​កំលោះ​ដួល​ខ្យល់គរ​ភ្លាមៗ ខណៈ​ដែល​ក្រុម​គ្រួសារ​ព្យាយាម​​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ តែ​គួរ​ឲ្យ​ស្តាយ​ដាច់​ខ្យល់​ស្លាប់​ ដោយ​មិន​បាន​លា​កូន​ក្រមុំ​មួយ​ម៉ាត់​។

ហេតុការណ៍​នេះ កើតឡើង​វេលាម៉ោង ១៥និង៣០​នាទី​ នា​រសៀល​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។

កូន​កំលោះ​ដែល​ដួល​ស្លាប់​មានឈ្មោះ ក្រុង ពុធ ភេទប្រុស អាយុ៥២ឆ្នាំ​ ទីកន្លែង​កំណើត​ភូមិ​សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង​/​ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ម៉ោង​ហូប​ការ​ជិត​មកដល់ ហើយ​ភ្ញៀវ​ក៏​ត្រៀម​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ ស្រាប់​តែ​មាន​ការ​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់ គឺ​កូន​កំលោះ ឈរ​ទទួលភ្ញៀវ​នៅ​បានដួល​សន្លប់​ភ្លាមៗ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​ព្យាយាម​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ជាអកុសល​ កូន​កំលោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។ សាកសព​ ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់ ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ភូមិសំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​/​ខេត្តកំពង់ឆ្នាំង៕

កែសម្រួលដោយ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services