ព័ត៌មានជាតិ
ខ្សាច់កម្ពុជាមានគុណភាពខ្ពស់ អាចផលិតជាកញ្ចក់សូឡាទាញយកថាមពលពីពន្លឺព្រះអាទិត្យ
កាលពីរសៀលថ្ងៃថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Shenzhen ប្រទេសចិន។

តាមរយៈជំនួបនេះ លោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy បានលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់ ដោយក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា ក៏អាចផលិតជាកញ្ចក់សូឡា (Solar Glass) ដែលអាចទាញយកថាមពលពន្លឺព្រះអាទិត្យយកមកប្រើប្រាស់បានផងដែរ។


ស្របការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារនៅក្នុងតំបន់ ដោយហេតុថាកម្ពុជាមានខ្សាច់ដែលមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់។ ជាមួយគ្នានេះផងដែរ លោកឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញលោកប្រធានក្រុមហ៊ុន Xinyi Energy ទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំអំពីសក្តានុពលនិងបរិយាកាសវិនិយោគនៅកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Xinyi Energy សន្យានឹងមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីភាពខ្លាំងសក្តានុពលសម្រាប់ផលិតកម្ម ព្រមទាំងស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។


ក្រុមហ៊ុន Xinyi Solar គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់កញ្ចក់ធំផុតក្នុងប្រទេសចិន ដែលមានរោងចក្រផលិតចំនួន ១១ នៅទូទាំងប្រទេស។ ក្រុមហ៊ុនផលិតកញ្ចក់ប្រើសម្រាប់ទាញយកពន្លឺព្រះអាទិត្យប្រភេទ Photovoltaic ឈានមុខគេរបស់ពិភពលោក ហើយបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុននេះមានសមត្ថភាពរំលាយប្រចាំថ្ងៃ (daily melting capacity) សរុបចំនួន ២១ ៨០០ តោន៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


