Connect with us

ព័ត៌មានជាតិ

ជួបមេ​​ក្រុមហ៊ុន​អគ្គិសនី BYD ​នៅ​ចិន លោក ស៊ុន ចាន់ថុល ជំរុញ​ឲ្យ​ពិនិត្យលទ្ធភាព​សង់​រោងចក្រផលិតគ្រឿងបង្គុំ​យានយន្តនៅកម្ពុជា

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​​អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញ​ឲ្យ​ក្រុមហ៊ុនផលិត​យានយន្តអគ្គិសនីដ៏ធំ BYD របស់ចិន សិក្សា​លទ្ធភាពក្នុងការសាងសង់រោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត​នៅ​ប្រទេសកម្ពុជា។

ក្នុង​ដំណើរទស្សនកិច្ច​នៅ​ទីក្រុង​ឧស្សាហកម្ម​ Shenzhen លោក ស៊ុន ចាន់ថុល បាន​ជួប​ពិភាក្សាអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD អំពីកិច្ចការងារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះលោក​ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្តនៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្មដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនក្រុមហ៊ុនអំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។

ជាងនេះទៅទៀត ដើម្បីជម្រុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គសនីឱ្យបានកាន់តែច្រើន លោក​ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានាដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លង​មក​លើ​វិស័យយានយន្តអគ្គិសនី(EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន BYD របស់​ចិន ក៏បានជម្រាបរាយការណ៍ពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា​។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន ២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន ២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ក្រោយពីការពង្រីកអាជីវកម្មនេះ ក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។

លើសពីនេះទៅទៀត រថយន្តប្រភេទថ្មីផ្សេងៗទៀតក៏នឹងត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុនបានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

លោក ហៃ វណ្ណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារខ្មែរនៅក្រៅប្រទេសជូនកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ខ្យល់ព្យុះត្រូពិកវីពផាបង្កឲ្យមានទឹកជំនន់ពាសពេញភាគខាងជើងប្រទេសថៃ

ព័ត៌មានជាតិ៩ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ សំណូមពរ ៤ ចំណុច ទៅម្ចាស់អគារខុនដូស្កាយទ្រី ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ធានាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​[វិភាគ​] លោក ថាក់ស៊ីន​ កាន់តែ​បង្ហាញ​ឥទ្ធិពល ​គណ​បក្ស​ភឿថៃ​ប្រឈម​ការ​រំលាយ​​កាន់តែធំ​ដែរ​​

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលខេត្តកំពង់ចាម ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ បង្កើនកិច្ចសហការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម