ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង គាំទ្រមហោស្រពអក្សរសិល្ប៍ខ្មែរ បំផុសការអាន
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំ មហោស្រពអក្សរសិល្ប៍ខ្មែរនៅក្នុងខេត្ត ដើម្បីជាចលកដ៏សំខាន់បណ្តុះផ្នត់គំនិតឱ្យមានការអានអំណាចកាន់តែច្រើន។

ការគាំទ្រនេះ ធ្វើឡើងក្នុងពិធីបើក មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក្រោមប្រធានបទ៖ “សំឡេងចម្រុះពណ៌ Invisible Voice”។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រីអភិបាលខេត្ត មើលឃើញថា មហោស្រពអក្សរសិល្ប៍ខ្មែរនេះ បានចូលរួមយ៉ាងសកម្មចំពោះការលើកស្ទួយស្រឡាញ់អក្សរសិល្ប៍ជាតិ តាមរយៈការអាន និងជាវសៀវភៅ យកទៅពង្រីកចំណេះដឹងរបស់មហាជន និងយុវជន។

លោកស្រី មិថុនា ភូថង យល់ឃើញថា ការបណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ បានលើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និងការបង្កើនឱកាសក្នុងការទំនាក់ទំនង ក៏ដូចជាពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធចំពោះវិស័យបោះពុម្ព។

តាមរយៈមហោស្រពអក្សរសិល្ប៍ខ្មែរនេះ លោកស្រី មិថុនា ភូថង កោតសរសើរដល់ក្រុមការងាររៀបចំមហោស្រពនេះដែលខិតខំប្រឹងប្រែង បំពេញការងារលើវិស័យអក្សរសិល្ប៍ខ្មែរ និងតែងតែអនុវត្តការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ចូលរួមអភិវឌ្ឍន៍ ថែរក្សាលើកស្ទួយ និងផ្សព្វផ្សាយអក្សរសិល្ប៍ជាតិ។

លោកស្រី សូ ភីណា ជាស្ថាបនិក និងជាប្រធានក្រុមរៀបចំ មហោស្រពអក្សរសិល្បិ៍ខ្មែរ លើកទី៦ បានអះអាងថា មហោស្រពអក្សរសិល្បិ៍ខ្មែរ បានបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ និងអ្នកប្រែអក្សរសិល្ប៍នានា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការបកប្រែអក្សរសិល្ប៍នៅប្រទេសយើង និងជំរុញឱ្យមានភាពសំបូរបែបក្នុងវិស័យអក្សរសិល្ប៍ជាតិ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


