Connect with us

ព័ត៌មានជាតិ

សហជីពកម្មកររោងចក្រគាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រ

បានផុស

នៅ

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋា​ភិបាល​​កម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យ សិក្សាសហគមន៍នៅតាមគោលដៅរោងចក្រសហគ្រាសឱ្យបានច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយល់ឃើញថា នេះជាចំណុចល្អបំផុត ដែលរាជរដ្ឋាភិបាលបានគិតគូរមិនត្រឹមតែទៅលើការងាររបស់កម្មករនិយោ​ជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាព ជីវភាពនៃក្រុមគ្រួសារ កម្មករនិយោជិតទៀតផង។

ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិត ដែលមាន កូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅក្បែរកន្លែងធ្វើការងាររបស់ខ្លួនទៀតផង។

លោក ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករនិយោជិតដែលមានកូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព សុវត្ថិភាព និងការមើលថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រ សហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោតអារម្មណ៍ទៅលើការងារ។

ក្នុងនាមជាប្រធានសហជីពតំណាងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរក៏ដូចជាកម្មករ និយោជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រសហគ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលាទៅតាមដំណាក់កាល ដូចដែលរាជរដ្ឋាភិបាលបានកំណត់ការអនុវត្តក្នុងគោលនយោបាយនៃអាណត្តិទី៧នេះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗនេះដែរថា រាជរដ្ឋាភិបាល បានគិតគូរជាជំហាន ដើម្បីជួយសម្រួលដល់កម្មករ-កម្មការិនីដែលមកធ្វើការជួបការលំបាកក្នុងការថែទាំកូនដោយខ្លះអាចយកកូនទៅផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។

ជាមួយគ្នា មត្តេយ្យសហគមន៍គឺមិនមែន សម្រាប់តែបងប្អូន កម្មករកម្មការិនី ប៉ុណ្ណោះទេ តែក៏សម្រាប់កូនចៅ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍នោះផងដែរដែលអាច យកកូនចៅទៅដាក់នៅមត្តេយ្យសហគមន៍នៅក្បែរផ្ទះរបស់ពួកគាត់។

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុង ចំណោមការងារអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលត្រូវអនុវត្ត ក្នុងរយៈ ពេល ពីរឆ្នាំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយ ក្រសួងកិច្ច ការ នារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគី និយោជក និងតំណាងភាគីកម្មករ និយោជិតរួមគ្នាសិក្សាលទ្ធភាព បង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់ និងសម្រាល កូនបានចំនួន ៤០៦,០១២នាក់។

ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤២ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤៤ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម