ព័ត៌មានជាតិ
កូវីដធ្វើទុក្ខដល់ព្រះសង្ឃទៀតព្រះចៅអធិការមួយអង្គដង្ហោយរកជំនួយ
ព្រះគ្រូវត្តអំពិលថ្កើង ព្រះនាម ប៉ាន់ ឈុនមានសង្ឃដីការអំពាវនារកជំនួយ ពីញាតិញោមពុទ្ធបរិស័ទជួយដល់កុមារកំព្រា និងកុមារក្រីក្រ ដែលមកជ្រកកោននឹងព្រះអង្គកំពុងចិញ្ចឹមឲ្យរៀនជំនាញភ្លេងពិណពាធដើម្បីប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ។
ព្រះគ្រូ ចន្ទមង្គលរង្សី ប៉ាន់ឈុន ជាព្រចៅអធិការគង់នៅក្នុងវត្តអំពិលថ្កើងដែលស្ថិតនៅភូមិថ្មី ឃុំ ព្រែកតូច ស្រុក មោងឬស្សី ខេត្ត បាត់ដំបង។ ក្មេងៗកំព្រាដែលព្រះអង្គមានចំនួន ១២ នាក់ ដែលមានអាយុចន្លោះ ៦ ដល់១២ ឆ្នាំ និងកំពុងរៀនបឋមសិក្សា។
ព្រះគ្រូ ចន្ទមង្គលរង្សីមានសង្ឃដីកាថាក្រោយពីមានជំងឺកូវី១៩ ព្រះអង្គក៏ពិបាកដែរ ក្នុងការចិញ្ចឹមកុមារទាំងនោះ ដោយសារការរាំងស្ទះបច្ច័យមួយចំនួន។

ដោយឡែកធ្លាប់តែពីមុនមកមានពុទ្ធបរិស័ទមួយចំនួននៅស្រុកក្រៅតែងតែជួយតាមរយៈដល់ព្រះអង្គជួយទៅដល់ជនក្រីក្រ ដែល អ្នកនាង ចិន្តា អ៊ុក យ៉ែម ចាន់ លោកចន ប្រគេនព្រះអង្គដើម្បីជួយដល់ប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែដេាយសារមាន ជម្ងឺ កូវីដ១៩ ព្រះអង្គហាក់ធ្លាក់បច្ច័យរាំងស្ទះជួបផលវិបាកយ៉ាងខ្លាំង ព្រះអង្គក៏កំពុងនៅជំពាក់បច្ច័យ គ្រូ ភ្លេងពិណពាធ មួយវង់ ដែលមានតម្លៃ ៣២០០ ដុល្លាររយៈពេលដល់ឆ្នាំហើយ។
ដោយសារតែការអាណិតអាសូរដល់កុមារដែលជាទំពាំងស្នងឬស្សីបន្តវេនប្រទេសជាតិ ទោះជាយ៉ាងណាព្រះអង្គតែងតែមានចិត្តមេត្តាសន្តេាសជួយ សង្គ្រោះដល់ប្រជាជនដែលមានការរងគ្រោះចំពោះបញ្ហាផ្សេងៗ ទៀតដែរហេីយព្រះអង្គតែងតែកៀរគរ រកជំនួយខ្មែរទាំងនៅស្រុកក្រៅនិងខ្មែរក្នុងស្រុកដេីម្បីបានជួយដល់ប្រជាជនខ្មែរយើង។
ជាពិសេសចិត្តដែលធ្លាប់សង្គ្រោះដល់កុមារកំព្រាខ្វះខាត ក្រីក្រព្រះអង្គបានប្រមូលកុមារទាំងនោះមកចិញ្ចឹមឲ្យរៀនសូត្រនៅក្នុង វត្តបទុមវតីហើយក៏បានបង្កើតជាក្រុមភ្លេងពិណពាធ ១វង់ ឲ្យកុមារមានចំណេះដឹងសម្រាប់ជាទ្រព្យជាប់នឹងប្រាណដើម្បីចិញ្ចឹមជីវិតទៅថ្ងៃអនាគត៕


អត្ថបទ៖ រុងរឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


