Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គឺគិតដល់ផលប្រយោជន៍របស់ពលរដ្ឋ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍដោយគិតដល់ប្រយោជន៍ពលរដ្ឋជាអាទិភាព។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករចំនួន​​ ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៨ តុលា ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «បើគ្រាន់តែឡើងថ្លៃដី វាមិនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍនោះទេ។ ការអភិវឌ្ឍដែលមានតម្លៃពិតនៃដី ឬតំបន់មួយ ទាល់តែវាផ្ដល់ផលប្រយោជន៍ឱ្យប្រជាជនកាន់តែច្រើន ហ្នឹងហើយបានហៅ ថា ការអភិវឌ្ឍ»។ សម្ដេចធិបតី បន្តថា បើត្រឹមទិញដីលក់ដី វាអត់បានចូលរួមការអភិវឌ្ឍប៉ុន្មានទេ តែបើយកដីមួយកន្លែង ហើយអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាកន្លែងសំដៅបង្កើតសកម្មភាពការងារ ជាអាទិ៍ បង្កើតរោងចក្រ-សហគ្រាស ផ្សារ សាលារៀន ឱ្យបានច្រើន ដើម្បីចូលរួមជួយធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ ទើបជាការអភិវឌ្ឍពិតប្រាកដ។

ក្នុងន័យនេះ សម្ដេចធិបតី សង្កត់ធ្ងន់ថា នេះហើយ ជាការអភិវឌ្ឍពិតប្រាកដ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែគិតគូ ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រនេះ ដើម្បីផ្ដល់ជាផលប្រយោជន៍ និងចែក ផលលាភឱ្យដល់ដៃប្រជាពលរដ្ឋ ក៏ដូចជាជំរុញដល់សេដ្ឋកិច្ច-សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម