ព័ត៌មានជាតិ
ស្រ្តី ០២ នាក់ជិះលើយន្តហោះតែមួយ ប្រកាសឆ្លងកូវីដ ១៩ ទាំងពីរនាក់
ក្រសួងសុខាភិបាលបានប្រកាសករណីវិជ្ជមានកូវីដ ១៩ លើអ្នកដំណើរ ០២ នាក់ទៀតនៅព្រឹកនេះ។ ការរកឃើញ ០២ នាក់បន្ថែមជាករណីទី ៣៨៩ ដែលត្រូវបានកត់ត្រាអ្នកឆ្លងជាអ្នកដំណើរមកពីក្រៅប្រទេស។
ស្រ្តីជនជាតិខ្មែរអាយុ ១៩ ឆ្នាំ ធ្វើដំណើរមកពីអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានប្រកាសឆ្លងកូវីដ ១៩។ ស្រ្តីរូបនេះបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ ០៧ កុម្ភៈ តេស្តឃើញវិជ្ជមាន និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ជាមួយគ្នានេះ ស្រ្តីចិនអាយុ ២៦ ឆ្នាំ ក៏ប្រកាសឆ្លងកូវីដ១៩ ជាករណីទីពីរនៅព្រឹកនេះ។ ស្រ្តីដែលមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញនេះបានធ្វើដំណើរពីចិនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ០៧ កុម្ភៈ ២០២១ ត្រូវបានបញ្ជាក់មានវិជ្ជមានកូវីដ ១៩ ដោយវិទ្យាស្ថានសុខភាពសាធារណៈ។ បច្ចុប្បន្នស្រ្តីចិនរូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
គួរបញ្ជាក់ថា ស្រ្តីទាំងពីរធ្វើដំណើរលើជើងហោះហើរតែមួយពីប្រទេសកូរ៉េខាងត្បូង។ នៅលើយន្តហោះមានអ្នកដំណើរ ៩២ នាក់ តែមានតែស្រ្តីពីរនាក់ខាងលើដែលតេស្តមានវិជ្ជមានកូវីដ ១៩៕


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


