ព័ត៌មានជាតិ
២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៥ ម៉ឺននាក់
ខេត្តកែប បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើតាមការឲ្យដឹងពីលោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ។

លោកថា រយៈពេល ២ថ្ងៃ ក្នុងឱកាសឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក ដែលចំថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ គឺខេត្តកែប បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៥៦,០១៩នាក់។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងបន្តថា សម្រាប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មានចំនួន ១៨,៧៣៣នាក់ និងថ្ងៃទី ២៧ ខែវិច្ឆិកា មានភ្ញៀវចំនួន ៣៧,២៨៦នាក់ ដែលបានចូលទៅលេងកម្សាន្ត នៅតាមសហគមន៍ និងរមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រ នៃខេត្តកែប៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


