ព័ត៌មានជាតិ
បុណ្យសមុទ្រ ៣ ថ្ងៃ ខេត្តកែប ទទួលអ្នកទេសចរណ៍ជាតិ-អន្តរជាតិ ជិត ២៧ ម៉ឺននាក់
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ២៦៨ ១៦០ នាក់ បានមកសម្រាកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣ នៅខេត្តកែប ចាប់ពីថ្ងៃទី១ រហូតដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។ លោក សោម ពិសិដ្ឋ បានអះអាងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ដោយមិនមានឧបទ្ទវហេតុអ្វីកើតឡើងឡើយ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរការបុណ្យសមុទ្រនេះ បានប្រព្រឹត្តិទៅដោយរលូន បានបិទបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងភាពជោគជ័យ ជាមួយការកោតសរសើរវាយតម្លៃខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមហាជន អ្នកចូលរួមទស្សនា។

លោកអភិបាលខេត្តកែប បានបន្តថា អ្វីដែលកាន់តែប្រសើរថែមទៀតនោះ ក្នុងរយៈពេល ៣ថ្ងៃនេះ ខេត្តកែបធ្វើជាម្ចាស់ផ្ទះដោយមិនមានភាពអវិជ្ជមានដែលអ្វីណាមួយធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្ត និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ដោយសារការខិតខំរបស់កងកម្លាំង ក៏ដូចជាមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់។

លោក សោម ពិសិដ្ឋ បានបន្ថែមថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានដើរលេងទស្សនាកមន្សាន្ត ដោយពុំមានបញ្ហា នៃការកកស្ទះខ្លាំងនោះទេ ដោយសារខេត្តកែបឆ្នាំនេះបានរៀបចំទីតាំងចំនួន ៣ កន្លែង រៀបចំទីតាំងព្រឹត្តិណ៍បានធំជាងមុន និងច្រើនកន្លែងជាងមុន ខណៈហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា បានកសាងបានល្អប្រសើរ។
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


