ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកគីរីវង់បន្តចុះបង្ក្រាបដំណាំកញ្ឆាមួយចំនួនធំបន្ថែមទៀត
នៅតែមានក្រុមឈ្មួញទុច្ចរិតលួចលាក់ដាំដំណាំកញ្ឆាខុសច្បាប់លើជ្រលងខ្នងភ្នំ នៅស្រុកគីរីវង់ដដែលបើទោះបីកន្លងមកសមត្ថកិច្ចស្រុកបានប្រតិបត្តិការរុករកឃើញនិងបានបំផ្លាញអស់ជាច្រើនកន្លែងជាបន្តបន្ទាប់។
ជាក់ស្តែងដើមខែកុម្ភៈនេះ សមត្ថកិច្ចស្រុកគីរីវង់ បានបើកប្រតិបត្តិការឡើងភ្នំ២លើក ថែមទាំងបានបំផ្លាញដើម និងកូនកញ្ឆាបានមួយចំនួនធំ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានឲ្យដឹងថា មកដល់ពេលនេះ កម្លាំងលោកបានបង្ក្រាបចម្ការកញ្ឆាពីរលើក ដោយលើកទី១នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលលោក បានចុះស្រាវជ្រាវរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន១២ទីតាំង បំផ្លាញអាងស្តុកទឹក០៨ នៅចំណុចខ្នងភ្នំដុបទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់លើផ្ទៃដីប្រមាណ២៥៧១ម៉ែត្រក្រឡា។ និងលើកទី២នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទីកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ បានបន្តចុះបង្ក្រាបសាជាថ្មីនូវទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចខ្នងភ្នំដុបកំសត់ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ថែមទាំងបានកាប់ និងដុតបំផ្លាញចោលដើមកញ្ឆាលើផ្ទៃដីសរុបចំនួន៩៨២ម៉ែត្រការ៉េ និងអាងស្ដុកទឹកចំនួន០៥អាង។

លោកអធិការស្រុកបញ្ជាក់ថា ប្រតិបត្តិការទាំងពីរលើកនេះ គឺបង្ក្រាប់បានចម្ការកញ្ឆា១៨ទីតាំង ស្មើនឹងផ្ទៃដី៣៥៥៣ម៉ែត្រក្រឡា និងអាងស្តុកទឹកចំនួន១៣អាង។
បច្ចុប្បន្នចំពោះចំណាត់ការផ្លូវច្បាប់លោកអធិការបានដាក់កម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ដាំដំណាំកញ្ឆាទាំងអស់ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


