ព័ត៌មានជាតិ
អ្នកជំនាញជាន់ខ្ពស់អន្តរជាតិ ២ រូប ធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីសុខាភិបាលកម្ពុជា
លោកសាស្ត្រាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្ត្រសង្គម នៃធនាគារពិភពលោក ,សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យហាវឺដ និងលោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារពិភពលោក (World Bank) និងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈ នៃរដ្ឋឃ្វីនលែន ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃទី ១១ ធ្នូ បានធ្វើបាឋកថា ស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីសុខាភិបាលកម្ពុជា។

នៅឱកាសនោះដែរ លោកស្រី Margaret Allison បានធ្វើបទបង្ហាញពីសារៈសំខាន់ នៃភាពជាអ្នកដឹកនាំ ជាពិសេសភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ ក្នុងនោះ លោកស្រី ក៏បានបង្ហាញអំពីសារៈសំខាន់ និងភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

ចំណែកលោកសាស្ត្រាចារ្យ Dr. Michael Woolcock បង្ហាញពីរបៀប នៃការដោះស្រាយបញ្ហាដោយផ្អែកលើការបំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្ដែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់សិទ្ធអំណាច និងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួលគ្នាព្រមទទួលយកវិធី នៃការអនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រដំណើរការ(Ability) ដើម្បីស្វែងរកលំហ នៃការផ្លាស់ប្ដូរដែលធ្វើឲ្យដំណើរ នៃអង្គភាពមានការអភិវឌ្ឍទៅមុខជានិច្ច។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការអញ្ជើញអ្នកជំនាញជាន់ខ្ពស់អន្តរជាតិមកធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នាពេលនេះ ដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងដល់មន្ត្រីសុខាភិបាល។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍ នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្ដែង និងភាពជាអ្នកដឹកនាំ ដោយត្រូវចេះបត់បែនធ្វើយ៉ាងណាឱ្យការអភិវឌ្ឍស្ថាប័នសុខាភិបាលមានភាពផ្លាស់ប្ដូររីកចម្រើនជានិរន្តរ៍។

លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្ដែង ក្នុងនាមអ្នកដឹកនាំ ត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលា និងកាលៈទេសៈ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


