Connect with us

ព័ត៌មានជាតិ

លោក ហុក សុកុល នាំយកតម្លៃនៃការស្រាវជ្រាវផ្ទះខ្មែរ ប្រមាណ ២ទសវត្សរ៍ ចូលរួមពិព័រណ៍សៀវភៅឆ្នាំនេះ

បានផុស

នៅ

ជាលើកទីមួយហើយ សម្រាប់វត្តមាននៃស្ថាបត្យករខ្មែរ និងជាអ្នកចងក្រងឯកសារទាក់ទងនឹងប្រពៃណី-ទំនៀមទម្លាប់ ពិសេសសំណង់ខ្មែរដ៏ល្បី លោក ហុក សុកុល ចូលរួមក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ ដែលនឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបរិវេណសួនច្បារមុខអគារ City Hall កោះពេជ្រ។ សម្រាប់ពិព័រណ៍លើកទី១០នេះ​ ស្ថាបត្យករខ្មែររូបនេះ ក៏បាននាំយកសៀវភៅចំណងជើង «ផ្ទះឈើខ្មែរ មរតក ១៥០០ឆ្នាំ» បីភាសា ដែលជាសហនិពន្ធជាមួយ លោក ដារៀល ខូលីនស៍ (ទទួលមរណភាព)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក “Hok Sokol” បញ្ជាក់ថា សៀវភៅផ្ទះឈើខ្មែរ ចំណងជើង «ផ្ទះឈើខ្មែរ មរតក ១៥០០ឆ្នាំ» នឹងមានលក់នៅស្តង់លេខ ២៧៧ ក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីការបញ្ចុះតម្លៃសៀវភៅ ក្រោមការស្រាវជ្រាវ-ចងក្រងរបស់លោក និងលោក ដារៀល ខូលីនស៍ ប្រមាណ២ទសវត្សនេះផងដែរ។

គួរឱ្យដឹងដែរថា ទម្រាំចេញជាសមិទ្ធផលមួយនេះបាន លោកបានចំណាយពេលវេលាជាច្រើនឆ្នាំ លើការធ្វើដំណើរ និងសិក្សាស្រាវជ្រាវ លើសំណង់ស្ថាបត្យកម្មផ្ទះឈើខ្មែរជាច្រើន នៅទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ គឺកាន់តែប្លែកនិងអស្ចារ្យ មិនត្រឹមតែការរៀបចំកាន់តែធំប៉ុណ្ណោះទេ នៅឆ្នាំនេះ សង្កេតឃើញមានអ្នកនិពន្ធ និងចងក្រងសៀវភៅល្បីៗជាច្រើន ចូលរួមយ៉ាងកុះករ ញុាំងឱ្យព្រឹត្តិការណ៍លើកនេះ កាន់តែវិសេសវិសាល សម្រាប់អ្នកចូលរួម ពិសេសសិស្ស-និស្សិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ១១ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា១១ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

Sokha Hotels

ព័ត៌មានពេញនិយម