ព័ត៌មានជាតិ
រាជធានីត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ខណៈចុងឆ្នាំមានកម្មវិធីសប្បាយភាពច្រើន
លោក ឃួង ស្រេង ជំរុញឱ្យកងកម្លាំង និងអាជ្ញាធរពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បន្ថែម ខណៈចុងឆ្នាំនេះមានកម្មវិធីបុណ្យ និងកម្មវិធីសប្បាយភាពច្រើន។ ការជំរុញបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យកាន់តែល្អ និងខ្លាំងក្លាថែមទៀត ខណៈដែលនៅចុងឆ្នាំ២០២៣ នេះ មានកម្មវិធីបុណ្យ និងកម្មវិធីសប្បាយភាពជាច្រើន ដែលកងកម្លាំងត្រូវការពារ សន្តិសុខជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

លោក ឃួង ស្រេង មានប្រសើរថា ការងារសន្តិសុខ ជាការងារដែលយើងត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ដែលយើងត្រូវអនុវត្ត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ដោយសារមានកម្មវិធីបុណ្យ និងសប្បាយភាពច្រើន ដែលកងកម្លាំងត្រូវការពារ។ ដូចជាការត្រៀមរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ។

ជាមួយនឹងការត្រៀមកម្លាំងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ចរាចរ នាថ្ងៃខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបានឈ្នះឈ្នះថ្ងៃ២៩ ខែធ្នូ (១៩៩៨-២០២៣) នៅវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងត្រៀមកម្លាំងក្នុង ពិធីបុណ្យចូលឆ្នាំសកល បុណ្យ ៧ មករា រំលឹកខួបទី៤៥ឆ្នាំ នៃការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាបានភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរ និងកងកម្លាំងរួចហើយ។ បន្ថែមពីនេះ ត្រូវដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ និងពិនិត្យឡើងវិញចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាតាមច្រកចេញ ចូលតែមួយ កាន់តែល្អប្រសើរ ទទួលបាននូវការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅក្នុងមូលដ្ឋាន មានច្បាប់អនុញ្ញាត្តិ ឬទេ សំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


