ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ផ្តាំ៥ចំណុចដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តបម្រើប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវ៥ចំណុចសំខាន់ៗ ក្នុងការពង្រឹងសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លោកផ្តាំផ្ញើបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ចំណុចទាំង៥នេះ រួមមាន ចំណុចទី១. ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ។ ទី២. ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព ទី៣. អាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសូរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនដល់ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃកម្មករឈប់សម្រាក។

ចំណុចទី៤. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យទាំងឡាយណាដែលគ្មានច្បាប់ ត្រូវពិនិត្យ និងសុំច្បាប់ជាមុន មុននឹងធ្វើការសាងសង់អ្វីមួយ ។ ចំណុចចុងក្រោយ គឺអាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ និងមានវិធានការចំពោះសត្វគោ ក្របីដែលបានលែងពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាសខេត្តស្វាយរៀង ដើម្បីបញ្ជៀសនូវការបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ៕
ដោយ៖ភក្ដី

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


