ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ ឆ្នាំ២០២៣ ខេត្តព្រះវិហារបង្ក្រាបបទល្មើសគ្រឿងញៀនបាន ៦៣លើកនិងផ្សព្វផ្សាយ៥២៣លើក និងមានអ្នកចូលរួមជាង៦ម៉ឺននាក់
ព្រះវិហារ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះក្រោយពីលោកចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តព្រះវិហារដែលបានប្រព្រឹត្តទៅក្រោមអធិបតី លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអង្គភាពថ្នាក់ក្រោមជាតិនៃខេត្តព្រះវិហារនាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមជាង៤០០នាក់។

ជាមួយនឹងការអបអរសាទរ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ទុកសន្និបាតនេះថាជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យនៅខេត្តព្រះវិហារសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ បញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ថ្លែងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានរួមគ្នាយ៉ាងល្អបំពេញតួនាទី ភារកិច្ច ការទទួលខុសត្រូវ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តនិងត្រូវខិតខំបន្តបម្រើរាស្ត្រដោយគុណភាព តម្លាភាព ទំនុកចិត្ត និងស្នាមញញឹម ព្រោះមន្ត្រី “ជាអ្នកបម្រើរាស្ត្រ មិនមែនធ្វើជាចៅហ្វាយរាស្ត្រនោះទេត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនមែនចុះទៅបង្កើតបញ្ហាឲ្យប្រជាពលរដ្ឋនោះទេ “។

ជាមួយនឹងការងារសន្តិសុខមូលដ្ឋានឆ្នាំ២០២៣លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់បានណែនាំឱ្យគ្រប់សមាសភាពទាំងអស់ត្រូវពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ ការអនុវត្តផែនការប្រយុទ្ធប្រឆាំងបទល្មើសនានា នៅតាមភូមិឃុំ សង្កាត់ លើកកម្ពស់សមត្ថភាពដឹកនាំតម្រង់ទិស គាំទ្រទាំងស្មារតី និងសម្ភារដល់មន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីនគរបាល បច្ចេកទេសវិទ្យាសាស្ត្រ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងជំរុញការផ្សព្វផ្សាយអប់រំនៅតាមសហគមន៍ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការ ទប់ស្កាត់ បង្ក្រាបការលួចនាំសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ តាមច្រកព្រំដែន ច្រករបៀង នៃប្រទេសជិតខាងចូលមកកម្ពុជា និងបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។

បញ្ជាក់ថា ឆ្នាំ២០២៣ ខេត្តព្រះវិហារបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦៣លើក និងផ្សព្វផ្សាយអប់រំបាន៥២៣លើកដែលមានអ្នកចូលរួមចំនួន ៦០,១៨១នាក់ ស្រីចំនួន ៣៦,៦៨៤នាក់និងបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃភូមិ ឃុំ សាលារៀន ក្លឹប កំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ៕









-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


