ព័ត៌មានជាតិ
វីដេអូស្តែងៗ ឃាតកម្មស្លាប់ ០៣ នាក់យប់មិញ ជនល្មើសយកកាំភ្លើងបាញ់ស្លាប់បន្តបន្ទាប់
ឃាតកម្មដែលតាមសមត្ថកិច្ចកើតឡើងពីទំនាស់ពាក្យសម្តីតិចតួចរហូតបង្កជាហិង្សាដល់ស្លាប់។ បើតាមរូបភាពបង្ហាញចេញពីកាមេរ៉ា ក្នុងជម្លោះនោះមានការវាយតប់គ្នាទៅវិញទៅមក ពេលនោះជនល្មើសមកពីក្រោយដកកាំភ្លើងបាញ់ប្រហាររហូតដល់ស្លាប់។
ទស្សនាវីដេអូខាងក្រោម៖
ក្នុងហេតុការណ៍បាញ់ប្រហារក្នុងអំឡុងថ្ងៃសែនចូលឆ្នាំចិនកាលពីល្ងាចម្សិលមិញ កើតឡើងនៅចំណុចមុខហាងលក់ទូរស័ព្ទមួយស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានបង្កឲ្យជនរងគ្រោះ ០៣ នាក់ស្លាប់បន្តបន្ទាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ទាំង៣នាក់នោះមានឈ្មោះ ទី១ ឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ចំណែកទី៣ឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុ បន្ទាប់មកក៏មានបុរសម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណៈផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ ហើយអ្នកបើកម៉ូតូកង់បីក៏បើកចេញទៅបាត់។
លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី បានត្រឡប់វិញម្ដងទៀតជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង និងកើតជម្លោះពាក្យសម្ដីបន្ថែមទៀត រួចអ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួកបាញ់ប្រហារលើជនរងគ្រោះ៣នាក់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


