Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាព និងពង្រីកវិសាលភាពប្រព័ន្ធធារាសាស្រ្ត ជូនពលរដ្ឋក្នុងខេត្តស្វាយរៀង

បានផុស

នៅ

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពវិស័យធនធានទឹក ក៏ដូចការរៀបចំផែនការស្តា និងពង្រីកវិសាលភាពប្រព័ន្ធធារាស្រ្ត និងទឹកស្អាតជូនប្រជាពលរដ្ន ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យវឌ្ឍនភាពវិស័យធនធានទឹក ក៏ដូចការរៀបចំផែនការស្តា និងពង្រីកវិសាលភាពប្រព័ន្ធធារាសាស្រ្ត និងទឹកស្អាតជូនប្រជាពលរដ្ឋ រួមមាន៖
ទី១. អាងទឹកដូនទយស្តុកទឹកបានចំនួន ១៧លានម៉ែត្រត្រីគុណ ស្រោចស្រពស្រូវវស្សាបាន ៦ ១២០ហិកតា ស្រូវប្រាំង ១ ៥៣៥ហិកតា ស្មើនឹង ២ ៥៤៨គ្រួសារ ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
ទី២. អាងទឹកកំពង់ជ្រៃ ស្តុកទឹកបាន ១១.៣លានម៉ែត្រត្រីគុណ ស្រោចស្រពស្រូវវស្សាបាន ១៥ ២៨០ ហិកតា ស្រូវប្រាំង ១ ២៨៣ហិកតា មើនឹង ១២ ២៣១គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទន្ទឹមនោះឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូបានអញ្ជេីញពិនិត្យតំបន់មួយចំនួនដែលធ្លាប់បានទទួលរងផលប៉ះពាល់ដោយសារជំនន់នូវរដូវវស្សា ដេីម្បីមានវិធានការក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម