Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ ជំរុញ​​ឲ្យ​និស្សិតខ្មែរ​បន្ត​សិក្សា​នៅ​បរទេស​​ជួយ​​ផ្សព្វផ្សាយវប្បធម៌​ជាតិ​​​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

សិស្ស​និស្សិត​ដែល​ជាប់​ជយ​លាភី​អាហារូបករណ៍​ប្រទេស​នូវែលហ្សេឡង់​​ នឹង​ក្លាយ​​ជា​ទូត​នាំ​សារ​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ និង​សក្ដានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែ​ស្គាល់​ពី​កម្ពុជា​។ នេះ​ជា​ការ​គូស​បញ្ជក់​របស់​លោក​ សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក្នុង​ការ​ជួប​សំណេះ​សំណាល​ជា​មួយ​សិស្ស​និស្សិត​ នា​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​មុខ​សិស្ស​និស្សិត​អាហារូបករណ៍​ថ្នាក់​បណ្ឌិត និង​អនុបណ្ឌិត​ទាំង ៣៥ ​រូប​ ដែល​នឹង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​នូវែលហ្សេឡង់​ ឆ្នាំ​សិក្សា២០២៤-២០២៥ លោក សុខ សូកេន បាន​គូស​បញ្ជាក់​ថា សិស្ស​និស្សិត​ទាំង​អស់​​នឹង​ក្លាយ​ជា​ទូត​​នាំ​សារ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ និង​សក្ដានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដូច្នេះ​​សិស្ស​និស្សិត​ទាំង​អស់​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ អត្តចរិត​ស្លូត​បូត រួសរាយ​រាក់ទាក់ និង​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី និង​មោទនភាព​ជា​ខ្មែរ​អំឡុង​ពេល​ស្នាក់​នៅ និង​សិក្សា​នៅ​ប្រទេស​នូវែលហ្សេឡង់ ជា​ពិសេស​ផ្សព្វផ្សាយ​មោទនភាព​ជា​ប្រជាជន​​ខ្មែរ «ប្រទេស​តូច បេះដូង​ទូលាយ» និង​នាំ​​សារ​ល្អ​ៗ​ពី​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ លោក សុខ​ សូកេន ក៏​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ និង​គំនិត​ផ្តួច​ផ្តើម “បង្កើន ៥ អភិវឌ្ឍ ៣” របស់​ក្រសួង​ទេសចរណ៍ និង​បាន​ផ្តល់​ជា​អនុសាសន៍​ឲ្យ​សិស្ស​និស្សិត​ទាំង​អស់​ ត្រូវ​ចងចាំ​ជា​ផ្នត់គំនិត (Mind-set) នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​​នៅ​ឆ្នាំ​២០៥០ ហើយ​ត្រូវ​ខិត​ខំ​ប្រឹងប្រែង​​រៀន​សូត្រ និង​អភិវឌ្ឍ​ខ្លួន​​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ក្លាយខ្លួនជា​យុវជនបន្តវេនដ៏​មាន​​ថាមពល និង​សក្តានុពល ចូលរួម​​កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្រោយត្រឡប់ពីការសិក្សានៅ​ប្រទេស​នូវែលហ្សេឡង់​ឡើង​វិញ។

ចាប់​ពី​ឆ្នាំ​២០០៥ រហូត​មក​​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​នូវែលហ្សេឡង់​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​សរុប​ជាង ៤០០​ កន្លែង​ ឲ្យទៅបន្ត​ការ​សិក្សា​ថ្នាក់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា នៅ​តាម​សាកល​​វិទ្យាល័យ​នានា​នៅ​ប្រទេស​នូវែលហ្សេឡង់ ដែល​សិស្ស​និស្សិត​មាន​សមាសភាព​មក​ពី​ក្រសួង​ស្ថាប័ន​​របស់​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម