ព័ត៌មានជាតិ
ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋាន ទេសចរណ៍អូរឫស្សីកណ្ដាល ស្នើសុំតបណ្ដាញភ្លើង
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមផ្លូវបេតុងចូលទៅកាន់រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្ដាល (អូរច្រឡង់) ស្ថិតនៅក្នុងឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ពុំទាន់មានបណ្ដាញអគ្គិសនីគ្រប់គ្រាន់ដើម្បីប្រើប្រាស់នៅឡើយទេ។
លោកស្រី សោម សុខលាង ប្រធានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្ដាលបានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្ននៅក្នុងរមណីយដ្ឋាន រួមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទះក្បែរគ្នាពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ដូចប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧នៅឡើយទេ។

កន្លងមក ពួកគាត់បានដាក់សំណើទៅអាជ្ញាធរមូលដ្ឋានដើម្បីឲ្យជួយអន្តរាគមន៍ដែរប៉ុន្តែមិនទាន់ចេញជាលទ្ធផលទាល់តែសោះ។ រឿងនេះប្រជាពលរដ្ឋក៏ធ្លាប់បានលើកឡើងនៅក្នុងវេទិកាសាធារណៈផងដែរនិយាយពីការស្នើសុំឲ្យមានតបបណ្ដាញភ្លើងប្រើប្រាស់ ពីព្រោះប្រជាពលរដ្ឋរាល់ថ្ងៃនេះប្រើភ្លើងប្រព័ន្ធពន្លឺព្រះអាទិត្យចាប់អាគុយទៅតាមលទ្ធភាពជាបណ្ដោះអាសន្ន។
លោកស្រីបាននិយាយទៀតថា រមណីយដ្ឋានអូរឫស្សីកណ្តាលទាំងមូលនៅមិនទាន់មានភ្លើង ពេលភ្ញៀវមកម្ដងៗ ក៏ត្រូវការបញ្ចូលទូរសព្ទ ឬចាក់ឧបករណ៍បំពងសំឡេងធុងបាសជាដើម ដើម្បីកម្សាន្តវានៅតែបង្កផលលំបាកដល់ភ្ញៀវអត់មានភ្លើងប្រើ បើនិយាយពីចម្ងាយពីរមណីយដ្ឋានទៅផ្លូវជាតិមិនឆ្ងាយប៉ុន្មានទេ បើមានភ្លើងប្រើវាល្អសម្រាប់ប្រជាពលរដ្ឋហើយភ្ញៀវទេសចរក៏សប្បាយចិត្តដែរ។

លោក យិន ម៉ៅ មេឃុំអូរឫស្សីកណ្ដាលបាននិយាយឲ្យដឹង នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ថា ប្រជាពលរដ្ឋជាង១០ គ្រួសាររស់នៅតាមដងផ្លូវចូលទៅតំបន់ទេសចរណ៍ពុំមានភ្លើងអគ្គិសនីប្រាកដមែន ប្រជាពលរដ្ឋនៅតំបន់នោះបានដាក់សំណើសុំជាច្រើនដងរួចទៅហើយរហូតលើកមតិដោយផ្ទាល់នៅក្នុងវេទិកាសាធារណៈក៏នៅមិនទាន់បានទៀត។ខាងអគ្គិសនីសន្យាថា នឹងតឱ្យប្រើប្រាស់ប៉ុន្តែមិនទាន់ឃើញ។
លោកមេឃុំបាននិយាយមិនរំពឹងថា ខាងអគ្គិសនីនឹងតបបណ្ដាញភ្លើងឲ្យបានឆាប់ឡើយពីព្រោះប្រជាពលរដ្ឋនៅមានចំនួនតិចតួចហើយការចំណាយតបណ្ដាញភ្លើងលើសពីចំណូល។

រីឯលោក ស៊ា ប៉ាច ប្រធានអគ្គិសនីកម្ពុជាសាខាខេត្តស្ទឹងត្រែងបាននិយាយប្រាប់អ្នកយកព័ត៌មានថា តំបន់នោះស្ថិតនៅក្រោមការផ្គត់ផ្គង់ចែកចាយរបស់សេវាករឯកជន អូរពងមាន់ មិនស្ថិតក្រោមអគ្គិសនីស្ទឹងត្រែងនេះទេ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


