Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣ ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ នៅបឋមសិក្សា ជិត ១៥ ម៉ឺននាក់

បានផុស

នៅ

ឆ្នាំ ២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ប្រមាណ​ជិត ១៥ ម៉ឺន​នាក់ នៅ​សាលាបឋមសិក្សា​ជិត ៦០០០ នៅ​ទូទាំង​ប្រទេស។

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា ក្រសួង​អប់រំ ចាប់ផ្ដើម​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​នៅ​បឋមសិក្សា​នៅ​ឆ្នាំ​សិក្សា ២០១៤-២០១៥ ដែល​មាន​សាលា​សរុប​ចំនួន ៧០៥១ សាលា ក្នុងនោះ​សាលា​ដែល​បាន​អនុវត្ត​មាន​ចំនួន ២៩៣៤ សាលា ទៅ​លើ​សិស្ស​ថ្នាក់​ទី ៤ ដល់​ថ្នាក់​ទី ៦ មាន​ចំនួន ៦៨២៣៤ នាក់។ ឆ្នាំ​សិក្សា ២០១៥-២០១៦ មាន​សាលា​សរុប​ចំនួន ៧០៨៥ សាលា ក្នុង​នោះ​សាលា​ដែល​បាន​អនុវត្ត​មាន​ចំនួន ៣២៥៣ សាលា ទៅលើ​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ មាន​ចំនួន ៧៧៦៥៤ នាក់។ សិក្សា ២០១៦-២០១៧ មាន​សាលា​សរុប​ចំនួន ៧១៤៤ សាលា ក្នុង​នោះ​សាលា​អនុវត្ត​ចំនួន ៤៤៥៣ សាលា ទៅលើ​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ ចំនួន ៨៦១២៦ នាក់។ សិក្សា ២០១៧-២០១៨ មាន​សាលា​សរុប​ចំនួន ៧១៨៩ សាលា ក្នុង​នោះ​សាលា​បាន​អនុវត្ត​ចំនួន ៤៦១១ សាលា ទៅ​លើ​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ ចំនួន ៩៦៥០៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្សា ២០១៨-២០១៩ មាន​សាលា​សរុប​ចំនួន ៧២២៨ សាលា ក្នុង​នោះ​សាលា​បាន​អនុវត្ត​ចំនួន ៤៥៥១ សាលា ទៅលើ​សិស្ស​ថ្នាក់​ទី ១ ដល់​ទី ៣ ចំនួន ៥០០០ នាក់ និង​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ ចំនួន ១០៥១៥៦ នាក់ សរុប ១១០១៥៦ នាក់​។ ឆ្នាំ​សិក្សា ២០១៩-២០២០ មាន​សាលា​សរុប​ចំនួន ៧២៨២ សាលា ក្នុង​នោះ​សាលា​បាន​អនុវត្ត​ចំនួន ៥៥៧២ សាលា ទៅ​លើ​សិស្ស​ថ្នាក់​ទី ១ ដល់​ទី ៣ ចំនួន ៩៥០០ នាក់ និង​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ ចំនួន ១១២៧២៨ នាក់ សរុប​ចំនួន ១២២២២៨ នាក់។ ឆ្នាំ​សិក្សា ២០២០-២០២១ មាន​សាលា​សរុប​ចំនួន ៧៣០៤ សាលា ក្នុង​នោះ​សាលា​បាន​អនុវត្ត​ចំនួន ៥៩៦២ សាលា ទៅ​លើ​សិស្ស​ថ្នាក់​ទី ១ ដល់​ទី ៣ ចំនួន ៣១៤៧០ នាក់ និង​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ ចំនួន ១១៧១០៧ នាក់ សរុប​ចំនួន ១៤៨៩០១ នាក់​។ ឆ្នាំ​សិក្សា ២០២១-២០២២ មាន​សាលា​សរុប​ចំនួន ៧២៨២៧៣០៦ សាលា ក្នុង​នោះ​សាលា​បាន​អនុវត្ត​ចំនួន ៥៩៦៦ សាលា ទៅលើ​សិស្ស​ថ្នាក់​ទី ១ ដល់​ទី ៣ ចំនួន ៣៥៦១ នាក់ និង​សិស្ស​ថ្នាក់​ទី ៤ ដល់​ទី ៦ ចំនួន ១១៣២៨៩ នាក់ សរុប​ចំនួន ១៤៨៩០១ នាក់ និង​ឆ្នាំ​សិក្សា ២០២២-២០២៣ មាន​សាលា និង​សិស្ស​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ ២០២២ ដែរ។

គួរ​បញ្ជាក់​ថា កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​នៅ​បឋមសិក្សា​នេះ មាន​គោលបំណង​ដើម្បី​រួមចំណែក​បង្កើន​វត្តមាន​ការសិក្សា កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស បង្កើន អត្រា​បញ្ចប់​ការសិក្សា​យ៉ាងហោចណាស់​នៅ​កម្រិត​អប់រំ​មូលដ្ឋាន តាមរយៈ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ ដើម្បី​រក្សា​ភាព​គង់វង្ស​ក្នុង​ការ​សិក្សា​របស់​សិស្ស​ក្រីក្រ​នៅ​សាលារៀន កុមារ​ងាយ​រងគ្រោះ និង​បាត់បង់​ឱកាស​ឱ្យ​ទទួល​បានការ​សិក្សា​ប្រកបដោយ​សមធម៌។

ក្រៅពី​កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ក្រសួង បានផ្តល់​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលា​រៀន មាន​គោលបំណង ផ្សារភ្ជាប់​ការផ្តល់​អាហារ​តាម​សាលារៀន ទៅនឹង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ការ​ទទួល​ទាន​អាហារ​មាន​ជីវជាតិ​សុខុមាលភាព​កុមារ និង​ការ​អភិវឌ្ឍន៍​ជនបទ​ផ្តោត​សំខាន់​លើ​សសរស្ដម្ភ​បួន ៖ ការអប់រំ សុខភាព និង​អាហារូបត្ថម្ភ វិស័យ​កសិកម្ម កិច្ច​គាំពារ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម