Connect with us

ព័ត៌មានជាតិ

​មិនទាន់​ដឹងវាសនា​ជនរងគ្រោះ​​យ៉ាង​ណា​ទេ រថយន្ត Mercedes ​ក្រឡាប់​ឆេះនៅ​បឹងកក់ សល់​តែ​គ្រោង​ឆ្អឹង​

បានផុស

នៅ

ផ្អេីលទាំងយប់​!!! រថយន្តសេរីទំនេីប Mercedes មួយគ្រឿង​ រួមដំណេីរដោយប្រុសស្រីមួយក្រុម​ បានបុកឡេីងឃឿន​ និងបង្គោលភ្លេីង​ បណ្តាលឲ្យហោះជាច្រេីនម៉ែត្រក្រឡា​ប់​ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ​ នៅសល់តែគ្រោងឆ្អឹង​។

ហេតុការណ៍នេះបានកេីតឡេីងនាវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅផ្លូវបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍​ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ​។

ក្នុងហេតុការណ៍នេះមិនទាន់ដឹងថាមានមនុស្ស​ ប៉ុន្មាននាក់រងរបួស​ ឬអត់នោះទេ​ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម