ព័ត៌មានជាតិ
ក្រុមហ៊ុនអន្តរជាតិ៖ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាជួយជំរុញគោលដៅអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ ៦៧%នៃសំណាក
ការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យបានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជា ដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ១៩ មករានេះ។

ប្រភពដដែលបញ្ជាក់ថា របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធិផលរបស់វិស័យ និងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការសិក្សាបានបង្ហាញថា ពីរភាគបី (២/៣) នៃសំណាក បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ៣១% ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល៣៦% ផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះគឺជាតឹកតាងបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុញ្ញាតឱ្យគ្រួសារ ដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀងផង។ ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ លោកបានបន្ថែមថា«ក្នុងនាមសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាយកលទ្ធផលស្រាវជ្រាវនេះ ដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»។
ជាមួយគ្នានេះ ការសិក្សាបង្ហាញថា មីក្រូហិរញ្ញវត្ថុផ្តល់សេវាជូនអតិថិជនមានរហូតដល់ ៥៨,៦% នៃសំណាក ដោយ ៦៧% បានរាយកាណ៍ពីភាពប្រសើរឡើងយ៉ាងច្រើននៃជីវភាពប្រចាំថ្ងៃ។ ចំណុចជាវិជ្ជមាននេះបង្ហាញពីផលជះដ៏មានតម្លៃទៅលើការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រខ្លាំង។
ដោយឡែកភាពប្រសើរឡើងនៃជីវិតរស់នៅ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ បានរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានត្រឹមតែ ០,៨% នៃសំណាកប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់ដោយសាររយៈពេលកាត់បន្ថយអាហារហូបចុកបណ្តោះអាសន្ន។
ការសិក្សាបង្ហាញទៀតថា ៦៧% នៃសំណាក ទទួលបានភាពប្រសើរឡើងខ្លះនៃជីវិតរស់នៅរបស់ពួកគេដែលរួមចំណែកដល់សុខុមាលភាពទាំងមូល។ បើទោះជាបញ្ហាប្រឈមនៅតែមានក៏ដោយ ក៏និន្នាការជារួមមានភាពវិជ្ជមាន៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


