Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាឲ្យវាយខ្នោះប៉ូលិសសក្តិ៤ម្នាក់ នៅច្រកឡែម​ បើរកឃើញកំហុសដោះលែងមេខ្យល់

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាដាច់ណាត់ ឲ្យវាយខ្នោះលោកប៉ូលិសស័ក្តិ៤ម្នាក់នៅច្រកឡែម ប្រសិនបើរកឃើញថា លោកស័ក៤ នោះ បានដោះលែងមេខ្យល់នាំពលករខុសច្បាប់ ចេញចូលប្រទេសថៃ និងគេចចេញពីការធ្វើចត្តាឡីស័ករបស់សមត្ថកិច្ចនៅតាមព្រំដែន។

ការចេញបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឡើងតាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ តេឡេក្រាម នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលរបាយការណ៍ជាច្រើនអំពីការចេញ ចូលរបស់ពលករនៅច្រកឡែម ដោយ មានការសហការគ្នារ ហើយសម្ដេច ក៏ទទួលបានឯកសារខ្លះអំពីការស្រាវជ្រាវលើករណីនេះ ដែលលោកស័ក្តិ៤ម្នាក់ បានដោះលែងមេខ្យល់ នាំពលករខ្មែរចេញពីប្រទេសថៃ ក្រោយពីទាហានចាប់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបញ្ជាក់ថា ត្រូវធ្វើការស្រាវ ជ្រាវជាបន្ទាន់លើករណីនេះ។ ចាប់បានមេខ្យល់ហើយ បែរមិនព្រមផ្ដន្ទាទោសខណៈដែលទាហានជាអ្នកចាប់ ហើយប៉ូលីសអ្នកដោះលេង។

សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា “បើសិនរឿងនេះជារឿងពិត ត្រូវតែដាក់វិន័យ ឬផ្ដន្ទាទោសអាមេប៉ូលីសនេះតែម្ដង អាហ្នឹងសុំធ្វើសុំឲ្យធ្វើការស្រាវជ្រាវ ក្រ សួងមហាផ្ទៃ អគ្គនគរបាលជាតិ សហការគ្នាជាមួយខេត្ត ចុះធ្វើការស្រាវជ្រាវឲ្យខ្ញុំ ហើយរាយការណ៍មកឲ្យខ្ញុំវិញ។ ឯកឧត្តម នេត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើការស្រាវជ្រាវករណីនេះ នៅមាត់ច្រកឡែម”។

សម្ដេចតេជោ ហ៊ុន សែន បន្តថា”កុំសួរថាឯកសានេះបានមកពីណា ខ្ញុំធ្វើមេដឹកនាំមិនមែនចេះតែល្ងង់នោះទេ ឥឡូវសុំធ្វើ ការស្រាវជ្រាវឲ្យខ្ញុំ ហើយខ្ញុំបញ្ចូលទៅក្នុងគ្រុបតែម្ដង ដើម្បីឲ្យឃើញទាំងអស់គ្នាតែម្ដងអំពីរូបភាព ដាក់ទាំងមេខ្យល់ ដាក់ទាំងស្អី ហើយមានរូបភាពទាក់ទិនជា មួយនឹងការដោះលែង ខាងទាហានអ្នកចាប់ ខាងប៉ូលីសអ្នកដោះលែង”។

សម្តេចបញ្ជាក់ថា ប្រសិនបើរឿងនេះពិត គឺត្រូវតែវាយខ្នោះតែម្តងទៅដើម្បីយកជាគំរូ កុំឲ្យករណីមេខ្យល់ចេះតែកើតឡើងដដែលៗ។

សម្តេចតេជោ លើកឡើបញ្ជាក់ថា “ករណីនេះគឺត្រូវតែដាច់ខាតតែម្តង ពីព្រោះរឿងនេះ ខ្ញុំត្រូវតែធ្វើការស្រាវជ្រាវហើយ ហើយឯកឧត្តម វង្ស ពិសេន ហ៊ុន ម៉ាណែត ធ្វើកិច្ចការងារនេះ ពង្រឹងសមត្ថភាពកងទ័ព ហើយប្រសិនបើប៉ូលិសដោះលែង កងទ័ពត្រូវតែចាប់មកវិញភ្លាម មើលលេងឲ្យណាណីទៅមើល កងទ័ពត្រូវចាប់មកឲ្យប៉ូលីស ប៉ូលិសដោះលែង យើងចាប់មកវិញទៀតមើល ហើយបញ្ជូនមកឲ្យខាងលើ លេងអីចឹងម្ដងមើល ទាំងអាវុធហត្ថ”។

សម្តេចតេជោ ហ៊ុន សែន ក៏បង្គាប់ឲ្យ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក សៅ សុខា ត្រូវពង្រឹងកងទ័ព ដើម្បីអនុវត្តវត្តវិធានការទាំងឡាយ ហើយមើលមេប៉ូលិស ដែលពុករលួយនោះ នេត សាវឿន មើលឱ្យច្បាស់ អាហ្នឹងតាមបណ្ដាច្រក។

សម្តេចតេជោ ក៏បង្គាប់ឲ្យ អភិបាលខេត្តទាំងឡាយត្រូវទទួល ខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ហើយថារឿងនេះ មិនបានទេ គ្រោះថ្នាក់ វាជាឯកសារមួយច្បាស់ ហើយមានរូបថត ហើយមានថ្ងៃខែលើរូបថតទៀត អំពីការដែលចាប់បានមេរត់ពន្ធនាំមនុស្សឆ្លងដែន ហើយបែរជាដោះលែងត្រឡប់ទៅវិញ នេះគឺមានភស្តុតាងនៅក្នុងហ្នឹង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម