ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអះអាង ឆ្នាំ ២០២៤ គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមអនឡាញ
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា ឆ្នាំ ២០២៤ ក្រសួងនឹងជំរុញរាល់ការផ្តល់សេវាផ្សេងៗរបស់ក្រសួងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពោលគឺរៀបចំតាមប្រព័ន្ធអនឡាញទាំងអស់។

ការលើកឡើងនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលជំរុញឲ្យគ្រប់ស្ថាប័នជាតិទាំងអស់រុញការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល។
ទាក់ទងការៀបចំការផ្តល់សេវាតាមអនឡាញ បើតាមលោករដ្ឋមន្រ្តី ក្រសួងបានបង្កើតច្រកចេញចូលតែមួយ One stop service window ក្នុងន័យបម្រើការផ្តល់សេវាឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាព កាត់បន្ថយចំណាយពេលវេលារបស់អ្នកប្រើប្រាស់។
លោករដ្ឋមន្រ្តីអះអាងថា សេវាសាធាណៈជាតម្រូវការចាំបាច់របស់វិស័យឯកជន ដែលចាំបាច់ស្ថាប័នជាតិត្រូវបន្តសម្រួលឆ្លើយតបតាមបរិបទនៃបច្ចេកវិទ្យានិងស្ថានភាពនៃប្រកួតប្រជែងនាពេលបច្ចុប្បន្ន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


